ចូលរួមសោកស្តាយផង! នាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Audi ដ៏ល្បីរបស់អ៊ីតាលីបានទទួលមរណភាពហើយដោយធ្លាក់ពីលើកំពូលភ្នំកំពស់៣០០០ម៉ែត្រ

យោងតាមសារព័ត៌មាន The New York Pots បានឲ្យដឹងថា៖ លោក Fabrizio Longo អាយុ ៦២ឆ្នាំ ជាអ្នកឡើងភ្នំដ៏ប៉ិនប្រសព្វម្នាក់ និងជាប្រធានប្រតិបត្តិក្រុមហ៊ុន រថយន្ត Audi ដែលជាក្រុមហ៊ុនផលិតរថយន្តប្រណិតដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសអ៊ីតាលី បានទទួលមរណៈភាព ដោយធ្លាក់ពីលើកំពូលភ្នំកំពស់ជាង៣០០០ម៉ែត្រក្នុងជួរភ្នំ Adamello ភាគខាងជើងនៃប្រទេសនេះដែរ។ ក្រុមរុករកតាមឧទ្ធម្ភាគចក្រមួយក្រុមបានរកឃើញសពរបស់លោក Longo ក្នុងជម្រៅជាង ២១៣ម៉ែត្រនៅខាងតាមជ្រលងភ្នំមួយ បន្តមកក្រុមការងារក៏បានប្រកាសជាផ្លូវការថាលោកបានស្លាប់ពិតប្រាកដមែននៅកន្លែងកើតហេតុ។ យោងតាម កាសែត Sun បានឱ្យដឹងថាលោក Longo គឺជាបុគ្គលដែលចូលចិត្តឡើងភ្នំ និងជាអាជីពដែរ ដោយគ្រប់ពេលដែលរូបលោកឡើងគឺតែងតែបំពាក់ដោយខ្សែដែក និងឧបករណ៍ជំនួយផ្សេងៗទៀត។ ប៉ុន្តែជាអកុសល្យលើកនេះលោកបានភ្លាត់ស្នៀត និង ធ្លាក់ចុះធ្វើឲ្យបាត់បង់ជីវិត។  លោក Longo បានធ្វើជាប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Audi អ៊ីតាលីតាំងពីឆ្នាំ២០១៣មក។ ចំណែកអ្នកនាំពាក្យរបស់ក្រុមហ៊ុន Audi បានប្រកាសថ្លែងការណ៍ថា «លោក Fabrizio Longo បានដឹកនាំម៉ាកយីហោ Audi នៅក្នុងប្រទេសអ៊ីតាលី ជាមួយនឹងភាពជោគជ័យដ៏អស្ចារ្យចាប់តាំងពីឆ្នាំ ២០១៣ មក និងដោយបញ្ជាក់ពីជំហរឈានមុខគេរបស់ម៉ាកយីហោនេះនៅក្នុងវិស័យរថយន្ត អស់រយៈពេល ១១ឆ្នាំជាប់ៗគ្នាយ៉ាងអស្ចារ្យផងដែរ»៕