ខ្យល់ព្យុះបានបោកបក់ខ្លាំងបង្ករជាទឹកជំនន់និងរអិលបាក់ដីនៅហ្វីលីពីនសម្លាប់មនុស្សអស់រាប់សិបនាក់
អាជ្ញាធរនៅក្នុងទីក្រុង Antipolo របស់ប្រទេសហ្វីលីពីនកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតចាប់ពីថ្ងៃអង្គារមកបន្ទាប់ពីមានហេតុការរអិលបាក់ដីនិងទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង និងបានសម្លាប់មនុស្សអស់ជាច្រើននាក់។
កម្លាំងព្យុះត្រូពិច Yagi ដែលបានបោកបក់កាត់ទីក្រុង Paoay ក្នុងខេត្ត Ilocos Norte ចូលទៅក្នុងសមុទ្រចិនខាងត្បូង ជាមួយនឹងកម្លាំងខ្យល់បក់រហូតដល់ 75 គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់បក់រហូតដល់ 125 គីឡូម៉ែត្រក្នុងមួយម៉ោងនេះបើយោងតាមការិយាល័យអាកាសធាតុ។ ការព្យាករណ៍បានឲ្យដឹងទៀតថាវានឹងពង្រឹងទៅជាព្យុះទីហ្វុង ខណៈដែលវាបានបក់បោកឆ្ពោះទៅភាគពាយ័ព្យលើសមុទ្រឆ្ពោះទៅភាគខាងត្បូងប្រទេសចិន។ ការព្រមានអំពីព្យុះនៅតែបន្តនៅក្នុងខេត្តភាគខាងជើងហ្វីលីពីនភាគច្រើនជាទីកន្លែងដែលអ្នកស្រុកត្រូវបានរងនូវការព្រមានអំពីគ្រោះថ្នាក់ដ៏យូរអង្វែងនៃការរអិលបាក់ដីនៅក្នុងភូមិភ្នំដែលលិចដោយទឹកភ្លៀង និងការជន់លិចនៅតំបន់ទំនាបនៃខេត្ត Luzon ជាតំបន់ដែលមានប្រជាជនច្រើនជាងគេរបស់ប្រទេសនេះ។ ហេតុការរអិលបាក់ដីបានវាយប្រហារកន្លែងតូចៗចំនួនពីរនៅលើភ្នំមួយក្នុងទីក្រុង Antipolo កាលពីថ្ងៃច័ន្ទក្នុងខេត្ត Rizal ស្ថិតនៅភាគខាងលិចនៃរដ្ឋធានីបានសម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់រួមទាំងស្ត្រីមានផ្ទៃពោះផងដែរ នេះជាអ្វីដែលលោក Antipolo លោក Enrilito Bernardo Jr. ជាមន្ត្រីកាត់បន្ថយគ្រោះមហន្តរាយរបស់បានប្រាប់សារព័ត៌មានAPតាមទូរស័ព្ទ។ អ្នកស្រុក៤នាក់បានស្លាប់នៅក្នុងការរអិលបាក់ដីដាច់ដោយឡែកពីគ្នានៅ កណ្តាលទីក្រុង Cebu និងខេត្ត Samar ភាគខាងជើង។ ក្រុមមន្ត្រីបាននិយាយថា មនុស្សបីនាក់ផ្សេងទៀតបានស្លាប់នៅក្នុងទីក្រុងណាហ្គាភាគខាងកើត — ពីរនាក់ដោយលង់ទឹក និងម្នាក់ដោយសារចរន្តអគ្គិសនី។ ប្រជុំកោះនេះស្ថិតនៅក្នុង “រង្វង់ភ្លើងប៉ាស៊ីហ្វិក” ដែលជាតំបន់មួយនៅតាមបណ្តោយគែមនៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានទាំងករណីផ្ទុះភ្នំភ្លើង និងការរញ្ជួយដីជាច្រើនកើតឡើងញឹកញ៉ាប់ ដែលធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះក្លាយជាប្រទេសមួយដែលងាយរងគ្រោះមហន្តរាយធម្មជាតិបំផុត៕
សម្រួលអត្ថបទ៖ សុផារិន្ទ