អ្នកស្រុក New Hampshire ម្នាក់បានស្លាប់បន្ទាប់ពីបានធ្វើតេស្តមានវិជ្ជមានមេរោគរលាកខួរក្បាល ដែលឆ្លងពីសត្វមូសដ៏កម្រ

នាយកដ្ឋានសុខាភិបាលរបស់រដ្ឋ New Hampshire បានប្រកាសកាលពីថ្ងៃអង្គារនេះថា អ្នកស្រុកម្នាក់បានស្លាប់ដោយសារជំងឺរលាកស្រោមខួរក្បាលភាគខាងកើត ឬ ភាសារអង់គ្លេស Eastern Equine Encephalitis ដែលមានអក្សរកាត់ថា EEE (E3ដង)ជាមេរោគដ៏កម្រមួយ ប៉ុន្តែមេរោគនេះធ្លាប់បាត់បង់ទៅវិញដោយសារពពួកសត្វមូសស្រូបទាញវាចូលទៅក្នុងខ្លួន។

មន្ត្រីសុខាភិបាលរដ្ឋ New Hampshire បាននិយាយថាបុគ្គលនោះត្រូវគេដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារជំងឺប្រព័ន្ធប្រសាទរបស់គេធ្ងន់ធ្ងរពេក” ដោយករណីនេះគឺជាករណីទី៥ហើយក្នុងឆ្នាំ២០២៤នេះនៅអាម៉េរិក។ ហើយករណីមេរោគ EEE(E3ដង) នេះធ្លាប់កើតឡើងក្នុងរដ្ឋ Massachusetts រដ្ឋ New Jersey រដ្ឋ Vermont និង Wisconsin ផងដែរ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង។ សូមបញ្ជាក់ថារដ្ឋទាំងនេះកំពុងស្ថិតក្នុងរដូវកាលសម្បូរសត្វមូសខ្ពស់បំផុត ដោយសារតែភាគច្រើននៃសត្វល្អិតទាំងនោះគឺកកើតឡើងច្រើនក្នុងខែសីហា និងខែកញ្ញា។

លោកវេជ្ជបណ្ឌិត Benjamin Chan ដែលជាអ្នកជំនាញផ្នែកមេរោគរាតត្បាតប្រចាំរដ្ឋ New Hampshire បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានថាហានិភ័យនេះនឹងបន្តធ្លាក់ចុះប្រសិនបើយើងមានយុទ្ធនាការសម្លាប់សត្វមូសទាំងនោះបានលឿន។ ចំណែកនាយកដ្ឋានសុខភាពសាធារណៈរដ្ឋ Massachusetts បានប្រកាសថាសកម្មភាពបាញ់ថ្នាំសម្លាប់សត្វល្អិតនឹងចាប់ផ្តើមនៅសប្តាហ៍នេះហើយ បន្ទាប់ពីករណីមេរោគ E៣ដង នេះបានផ្ទុះលើបុរសម្នាក់ដែលមានអាយុ៨០ឆ្នាំម្តងមកដែរ។ ទីក្រុងជាច្រើននៃរដ្ឋ Massachusetts នឹងត្រូវបិទសួនសាធារណៈចាប់ពីពេលព្រលប់រហូតដល់ព្រឹកព្រលឹម ជាពេលដែលពពួកសត្វមូសនោះធ្វើសកម្មរាតត្បាតបំផុត។ អ្នកមានមេរោគ E៣ដង នេះជាទូទៅគឺមិនមានរោគសញ្ញាសំគាល់ច្រើននោះទេ វាគ្រាន់តែមានសញ្ញាធម្មតាដូចជា៖ គ្រុនក្តៅ ញាក់ ឈឺខ្លួន ក្អួត រាគ ឬអស់កម្លាំងតែប៉ុណ្ណោះ។ ជួនកាលករណីកើតជំងឺរលាកខួរក្បាល ក៏អាចស្រដៀងគ្នាទៅនឹងរោគរលាកស្រោមខួរ រលាកភ្នាសជុំវិញខួរក្បាល និងខួរឆ្អឹងខ្នងដែរ។ រហូតមកដល់ពេលនេះមេរោគនេះមិនបានក្លាយទៅជាតួអង្គបំបែកកំណត់ត្រានៃមេរោគឆ្លងសកលនោះទេ ព្រោះកាលពីឆ្នាំមុនក៏មានករណីដូចគ្នានេះលើមនុស្សចំនួន៧នាក់ដែរ ប៉ុន្តែវាទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះអត្រាស្លាប់មានកម្រិតខ្ពស់ដូចគ្នា ប្រសិនបើអ្នកជំងឺប្រហែសមិនបានតាមដានអាក្ការៈខ្លួនឯងឲ្យច្បាស់លាស់ជាមួយគ្រូពេទ្យជំនាញ។

យោងតាម CDC អាម៉េរិកបានឱ្យដឹងថាអត្រាប្រហែលជា១ភាគ៣នៃអ្នកជំងឺគឹត្រូវបាត់បង់ជីវិតក្នុងស្ថានភាពធម្មតាក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីពួកគេមានរោគសញ្ញាចាប់ផ្តើមដែរដោយមិនបានសំគាល់អ្វីទាំងអស់។ លើសពីនេះ CDC បានបញ្ជាក់ទៀតថា៖ អ្នកជំងឺដែលជាសះស្បើយពីជំងឺនេះជាច្រើននាក់ក៏បានបន្សល់ទុកនូវបញ្ហារយៈពេលវែងរួមមានពិការបញ្ញាស្មារតីកម្រិតស្រាលទៅជាធ្ងន់ដោយមិនដឹងខ្លួន ជំងឺបុគ្គលិកលក្ខណៈ មានប្រកាច់ ស្ពឹកដៃជើង និងបញ្ហាសរសៃប្រសាទខួរក្បាលជាដើម៕

សម្រួលអត្ថបទ៖ សុផារិន្ទ