អគ្គលេខាធិការ អ.ស.ប បាននិយាយថា៖ មហន្តរាយទូទាំងពិភពលោកនៃកំណើនទឹកសមុទ្របណ្តាលមកពីកំដៅផែនដីនិងរលាយផ្ទាំងទឹកកក
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានចេញប្រកាសចេះនូវ SOS ស្តីពីអាកាសធាតុមួយផ្សេងទៀតដល់ពិភពលោក ដោយលោកបានគូសបញ្ជាក់អំពីស្ថានភាពទឹកសមុទ្រដែលកំពុងកើនឡើងក្នុងល្បឿនមួយ ជាពិសេសនៅក្នុងប្រទេសដែនកោះប៉ាស៊ីហ្វិកដែលងាយរងគ្រោះបំផុត។
កិច្ចពិភាក្សាលើកនេះលោកអគ្គលេខាធិកាបាននិយាយនូវពាក្យដំបូងថា “សូមចូលរួមជួយសង្គ្រោះសមុទ្ររបស់យើង”។ កាលពីថ្ងៃច័ន្ទអង្គការសហប្រជាជាតិ និងអង្គការឧតុនិយមពិភពលោកបានចេញរបាយការណ៍ស្តីពីការកើនឡើងនូវកម្រិតទឹកសមុទ្រកាន់តែអាក្រក់ ដែលបណ្តាលមកពីការឡើងកំដៅនៃភពផែនដី និងការរលាយផ្ទាំងទឹកកកតូចធំនៅលើពិភពលោក។ សមាជិកទាំងអស់បានគូសបញ្ជាក់ពីរបៀបដែលភាគនិរតីនៃតំបន់ប៉ាស៊ីហ្វិកមិនត្រឹមតែទទួលរងនូវភាពឈឺចាប់ដោយសារការកើនឡើងនៃកម្រិតទឹកសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានចំណែកដោយសារតែឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុផ្សេងៗទៀតដែរក្នុងនោះមានទឹកអាស៊ីតនៃមហាសមុទ្រ និងរលកកំដៅសមុទ្រ។ លោកអគ្គលេខាធិការ Guterres បានធ្វើដំណើរទៅកាន់ប្រទេស Samoa (សាម៉ៅ) និង Tonga (តុងហ្កា) ហើយលោកក៏បានធ្វើស្នើសុំពីស្ថាប័នអាកាសធាតុពីរដ្ឋធានី Nuku’alofa របស់តុងហ្គាដោយផ្ទាល់កាលពីថ្ងៃអង្គារនេះ នៅឯកិច្ចប្រជុំនៃវេទិកាប្រជុំដែនកោះប៉ាស៊ីហ្វិកដែរ ដែលប្រទេសសមាជិករបស់ពួកគេស្ថិតក្នុងចំណោមប្រទេសដែលនឹងរងផលប៉ះពាល់ខ្លាំងបំផុតដោយសារការប្រែប្រួលអាកាសធាតុ។ ហើយនៅខែក្រោយ មហាសន្និបាតអង្គការសហប្រជាជាតិនឹងបើកសម័យប្រជុំពិសេសមួយ ដើម្បីពិភាក្សាអំពីការកើនឡើងនៃទឹកសមុទ្រដ៏អាក្រក់របស់ពិភពលោកថែមទៀតផង៕
សម្រួលអត្ថបទ៖ សុផារិន្ទ