ប្រធានាធិបតីបារាំងលោក Emmanuel Macron បញ្ជាក់ថា៖ ការចាប់ខ្លួនលោក Pavel Durov មិនពាក់ព័ន្ធនឹងបញ្ហានយោបាយបស្ចឹមប្រទេសទេ! 

ប្រធានាធិបតីបារាំងលោក Emmanuel Macronបានបង្ហោះសារជាលើកដំបូងនៅលើបណ្តាញសង្គម X ថា៖  CEO Telegram លោក Pavel Durov ដែលកើតនៅប្រទេសរុស្សី និងត្រូវបានគេចា.ប់ខ្លួនក្នុងប្រទេសបារាំង គឺជាផ្នែកមួយនៃការស៊ើបអង្កេតរបស់តុលាការដែលកំពុងបន្ត ហើយវាពិតជាមិនមានហេតុផលនយោបាយនោះទេ! នេះជាការបញ្ជាក់ផ្លូវការរបស់លោក Macron តាមរយៈ X បន្ទាប់ពីរយៈពេលជិត២ថ្ងៃដែលគេឃុំខ្លួនលោក Durov នៅអាកាសយានដ្ឋាន Paris Le Bourget ក្រោយពីរូបលោកបានចុះចតពីលើយន្តហោះឯកជនមកពីប្រទេសអាហ្សាក់បៃហ្សង់៕សម្រួលអត្ថបទ៖ សុផារិន្ទ