ឧប្បត្តិហេតុបាក់រលំផ្ទាំងរូងភ្នំទឹកកកនៅអ៊ីស្លង់សម្លាប់អ្នកទេសចរម្នាក់និង២នាក់ទៀតនៅតែបាត់ខ្លួន
អាជ្ញាធរអ៊ីស្លង់កំពុងស្វែងរកអ្នកទេសចរចំនួនពីរនាក់ដែលបាត់ខ្លួនចាប់តាំងពីរូងភ្នំទឹកកកមួយផ្នែកបានដួលរលំសង្កត់ពួកគេកាលពីរសៀលថ្ងៃអាទិត្យកន្លងទៅ (ម៉ោងនៅអ៊ីស្លង់) ដោយបានសម្លាប់មនុស្សម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់។ ទូរទស្សន៍អ៊ីស្លង់ RUV បាននិយាយថាយុទ្ធនាការស្វែងរកត្រូវបានផ្អាកពេញមួយយប់សិនដោយសារលក្ខខណ្ឌអាកាសធាតុពិតជាពិបាក ស្វែងរក នឹងអាចធ្វើឱ្យវាមានគ្រោះថ្នាក់ខ្លាំងរហូតដល់សកម្មភាពស្វែងរកនោះបានបន្តដល់ម៉ោងប្រហែល៧ព្រឹក នេះជាអ្វីដែលទូរទស្សន៍អ៊ីស្លង់ RUV បានរាយការណ៍ជាផ្លូវការ។ អ្នកស្រាវជ្រាវ និងស្វែងរករហូតដល់ជិត៦០នាក់បានទៅដល់កន្លែងកើតហេតុរួចហើយ ដោយពួកគេរំពឹងថានឹងអាចរកឃើញអ្នកទេសចរនោះ ក្នុងរយៈពេញមួយថ្ងៃបាន។ ចំណែកប៉ូលីសក្នុងតំបន់បាននិយាយថា អ្នកទេសចរមួយក្រុមនោះគឺមានគ្នា២៥នាក់ដែលមកពីប្រទេសជាច្រើន កំពុងត្រូវបានគេស្វែងរកតាមរូងភ្នំទឹកកកដែលបាំងផ្ទាំងទឹកកកនៅ Breidamerkurjokull ភាគអាគ្នេយ៍នៃប្រទេសអ៊ីស្លង់ ដោយឧប្បត្តិហេតុនេះបានកើតឡើងនៅមុនម៉ោង៣រសៀលកាលពីថ្ងៃអាទិត្យ៕
សម្រួលអត្ថបទ៖ សុផារិន្ទ