ដើមឆ្នាំ២០២៤ រហូតដល់ខែសីហានេះ ភ្នំភ្លើងប្រទេសអ៊ីស្លង់ផ្ទុះឡើង៦ដងហើយ ក្រោយពីវាស្ងប់ស្ងាត់រយៈពេល៨០០ឆ្នាំ 

ភ្នំភ្លើងមួយនៅភាគនិរតីនៃប្រទេសអ៊ីស្លង់បានផ្ទុះឡើងនៅល្ងាចថ្ងៃព្រហស្បតិ៍នេះជាលើកទី៦ហើយ ចាប់តាំងពីខែធ្នូមក ដោយវាបានបញ្ចេញកម្អែក្រហមតាមរយៈស្នាមប្រេះថ្មីមួយនៅលើឧបទ្វីប Reykjanes។ ហេតុការណ៍បំផ្ទុះភ្នំភ្លើងនេះបានចាប់ផ្តើមភ្លាមៗបន្ទាប់ពីម៉ោង៩ យប់មិញនេះម៉ោងនៅអ៊ីស្លង់។ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីរញ្ជួយដីដ៏ខ្លាំងជាបន្តបន្ទាប់ និងក្នុងរយៈពេលមួយម៉ោងពេញ ដែលធ្វើឲ្យបែកប្រេះប្រវែង៤គីឡូម៉ែត្រ កាត់តាមរណ្ដៅភ្នំភ្លើង Sundhnúkur។ អាជ្ញាធរអ៊ីស្លង់បាននិយាយថា ឥទ្ធិពលនៃបំផ្ទុះនេះនៅតែបន្តឥតឈប់ឈរជាមួយនឹងបម្រាមបិទផ្លូវ ប៉ុន្តែវាមិនគំរាមកំហែងដល់ប្រជាជនក្បែរនោះខ្លាំងពេកទេ នេះបើយើងតាមព័ត៌មានបច្ចុប្បន្នភាពដែលបានផ្សព្វផ្សាយ។ លោក Mahnoor Ali ជាអ្នកទេសចរណ៍ដែលមក ពីរដ្ឋ Maryland សហរដ្ឋអាមេរិកបាននិយាយថា “ខ្ញុំបានមើលឃើញថាតំនបន់នេះគឺមានមនុស្សរាប់រយនាក់បានបើករថយន្តទៅឆ្លងកាត់តំបន់ក្បែរខាងនោះដើម្បីមើលពីបាតុភូតធម្មជាតិផ្ទុះភ្នំភ្លើងដ៏គួរឱ្យភ្ញាក់ផ្អើលហើយវាបានក្លាយជាកន្លែងដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរណ៍ដ៏សំខាន់មួយដែរ។ តាមពិត ពួកយើងគ្រាន់តែគិតថាវាគ្រាន់តែជាពន្លឺដែលនៅភាគខាងជើងប៉ុណ្ណោះ” ។ វាដូចជារឿងដ៏អស្ចារ្យបំផុតដែលខ្ញុំបានឃើញវាដោយផ្ទាល់ផ្នែកក្នុងមួយឆាកជីវិតរបស់ខ្ញុំ។” ប្រធានផ្នែកអាកាសធាតុ និងអាកាសធាតុនៅទីភ្នាក់ងារឧតុនិយម Norwegian Meteorological Agency របស់ប្រទេសអ៊ីស្លង់លោក Vísir បាននិយាយថាវាមិនដូចការផ្ទុះពីមុនទេ វាមានលំហូរកម្អែរមិនតម្រង់ឆ្ពោះទៅកាន់ទីក្រុង Grindavik ពេកឡើយ។ ទីក្រុងនោះត្រូវបានជម្លៀសមនុស្សចេញយ៉ាងច្រើននៅកាលពីខែធ្នូកន្លងទៅ នៅពេលដែលភ្នំភ្លើងនេះបានកម្រើកឡើងវិញបន្ទាប់ពីវាបានស្ងប់ស្ងាត់អស់រយៈពេល៨០០ឆ្នាំ។ គ្រោះធម្មជាតិបំផ្ទុះភ្នំភ្លើងនេះ មិនត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវអាកាសនោះទេ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ