នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានជួបមេដឹកនាំប៉ូឡូញមុនពេលទៅធ្វើដំណើរទស្សនកិច្ចនៅអ៊ុយក្រែន
នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានជួបមេដឹកនាំប៉ូឡូញកាលពីថ្ងៃព្រហស្បតិ៍ក្នុងដំណើរដ៏កម្រមួយ១ថ្ងៃមុនពេលធ្វើដំណើរទស្សនកិច្ចទៅកាន់អ៊ុយក្រែន ដែលជាដំណើរចរណ៍លើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ឥណ្ឌា និងបានធ្វើឡើងក្រោយពេលប៉ុន្មានសប្តាហ៍បន្ទាប់ពីលោកបានទៅទីក្រុងមូស្គូពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងរងការរិះគន់ពីក្រុង Kyiv ខណៈអ៊ុយក្រែនកំពុងប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
# ប្រភព CNBC News#
សម្រួលដោយ លឹមហួយ