ចិនបានរិះគន់ក្រុងវ៉ាស៊ីនតោនពីមហិច្ឆតាផែនការយុទ្ធសាស្ត្រពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន

-ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងក្រសួងការបរទេសចិនបានរិះគន់ក្រុងវ៉ាស៊ីនតោន បន្ទាប់ពីកាសែត New York Times រាយការណ៍ថាប្រធានាធិបតីអាម៉េរិកលោក Joe Biden បានតម្រង់ទិសនិងពង្រីកមហិច្ឆតាផែនការយុទ្ធសាស្ត្ររក្សាឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាម៉េរិកដែលមានគោលដៅលើក្រុងប៉េកាំង បន្ទាប់ពីនិពន្ធនាយកកាសែត Global Times ដែលមានទំនោរលើរដ្ឋាភិបាលក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចិនបាន “ក្លាយជានុយនិងជាលេសដ៏ល្អបំផុតមួយសម្រាប់អាម៉េរិកបង្ហាញអំពីភាពត្រឹមត្រូវនិងចាំចាច់របស់ខ្លួនក្នុងការរក្សាឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំបែបនេះនៅក្នុងពិភពលោកក្រោយសង្គ្រាមត្រជាក់ ។
# ប្រភព CNBC News#
សម្រួលដោយ លឹមហួយ