Zillion

តោខៀវ Chelsea ចំណាយ៨៩លានផោនទិញខ្សែប្រយុទ្ធថ្មីមា្នក់ទៀត

ក្លិបតោខៀវ Chelsea បានចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធសញ្ជាតិអ៊ុយក្រែន Mykhailo Mudryk ពីក្លិប Shakhtar Donetsk ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ទៅ 89 លានផោន។

ខ្សែប្រយុទ្ធវ័យ 22 ឆ្នាំរូបនេះ បានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល 8 ឆ្នាំកន្លះ ក្នុងតម្លៃ 70 លានអឺ បូករួមទាំងប្រាក់បន្ថែមចំនួន 30 លានអឺរ៉ូទៀត។

Mudryk ស៊ុតបញ្ចូលទីបាន 7 គ្រាប់ក្នុងការបង្ហាញខ្លួន 12 ប្រកួតសម្រាប់ Shakhtar នៅរដូវកាលនេះ។ កីឡាករដែលបានបង្ហាញខ្លួនចំនួន 8 ដងសម្រាប់ក្រុមជម្រើសជាតិអ៊ុយក្រែនចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូងក្នុងខែមិថុនា ឆ្នាំ 2022 បានបង្ហាញខ្លួននៅកីឡដ្ឋាន Stamford Bridge ដើម្បីមើលការប្រកួតក្របខណ្ឌ Premier League របស់ Chelsea ជាមួយនឹងក្រុម Crystal Palace កាលពីថ្ងៃអាទិត្យកន្លងទៅ។

Mudryk គឺជាកីឡាករចំណូលថ្មី ទី 5 របស់ Chelsea នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករានេះ បន្ទាប់ពីការមកដល់របស់ Joao Felix ក្នុងកិច្ចសន្យាខ្ចីជើងពី Atletico Madrid បូករួមទាំងកីឡាករចំណូលថ្មី Benoit Badiashile, David Datro Fofana និង Andrey Santos ផងដែរ។

គួរបញ្ជាក់ថា ក្លិប Chelsea បានចំណាយប្រាក់ជាង 400 លានផោនលើការផ្ទេរកីឡាករ ចាប់តាំងពីអ្នកជំនួញជនជាតិអាមេរិក Todd Boehly បានមកកាន់កាប់ក្លិបក្នុងខែឧសភា ឆ្នាំ 2022