កម្ពុជា ដណ្តើមបាន មេដាយ៤០គ្រឿង ពីការប្រកួតហាប់គីដូ ពិភពលោក នៅប្រទេសថៃ

កីឡាករ កីឡាការិនី ហាប់គីដូ ជម្រើសជាតិកម្ពុជា ដណ្តើមមេដាយ ចំនួន៤០គ្រឿង ពីការប្រកួត កីឡាហាប់គីដូ ជើងឯក ពិភពលោក (World I.H.F Hakido Championships) លើកដំបូង នៅប្រទេសថៃ។

តាមរយៈការប្រកួត ធ្វើឡើងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ក្រុមជម្រើសជាតិ កីឡា ហាប់ គីដូកម្ពុជា ដណ្តើមបាន មេដាយ មាស ចំនួន ១២ ប្រាក់ ១៣ និង សំរិទ្ធ ១៥ ។

ការប្រកួត កីឡា ហាប់គីដូ ជើងឯក ពិភពលោក មាន វិញ្ញាសា គឺ ចាប់ពី៨ឆ្នាំ ដល់១៨ឆ្នាំឡើង ហើយត្រូវ បានបែកចែក ទៅ តាមប្រភេទ ទម្ងន់ ថែមទៀត។ ជាក់ស្តែង សម្រាប់ អាយុ ៨ ឆ្នាំ មាន កុមារា និង កុមារី ដែល មាន វិញ្ញាសា អាយុ ២០ គីឡូក្រាម ២២ គីឡូក្រាម ២៤គីឡូក្រាម ២៧ គីឡូក្រាម ៣០ គីឡូក្រាម ក្រោម ៣៤ គីឡូក្រាម និង ៣៤ គីឡូក្រាម ឡើង ហើយ ក៏ មាន វិញ្ញាសាឯកត្តជន គូ និង ក្រុម។

សូមបញ្ចាក់ថា សហព័ន្ធ កីឡា ហាប់គីដូកម្ពុជា បានបញ្ជូន កីឡាករ ១១ នាក់ និង កីឡាការិនី ៨ នាក់ ដែល ដឹកនាំដោយ លោក ម៉ុក សាំងហ៊ុន ប្រធានប្រតិភូ លោក ឃីម ណារិទ្ធ ប្រតិភូរង និងគ្រូបង្វឹក លោក គង់ ចាន់ធីណា ព្រមទាំង គ្រូជំនួយ២នាក់៕