Zillion

Arsenal បន្ដឈរកំពូលតារាងយ៉ាងត្រជាក់ ក្រោយឈ្នះ Spurs ២ទល់០

ក្រុម​កាំភ្លើង​ធំ​ Arsenal យក​ឈ្នះ​លើ​ក្រុម Spurs ​ក្នុង​លទ្ធផល ​២ទល់០ និងបាន​បន្ដ​ឈរ​កំពូល​តារាង Premier League ​ដោយ​សុវត្ថិភាព​ បន្ទាប់​ពី​ពួកគេ​ធ្វើ​បាន​ល្អកាលពីប្រកួតយប់មិញនេះ។

​នា​រដូវ​កាល​នេះ ​Arsenal ​ធ្វើ​បាន​ល្អ​ណាស់ ខណៈ​ដែល​ក្រុម​ដទៃ​ទៀត​​វិញ​ឃើញ​ថា​មិន​សូវជា​សម​ប្រកប​នោះ​ទេ។ ​ជាក់​ស្ដែង​រហូត​មក​ដល់​ពេល​នេះ ​ក្រុម​កាំភ្លើង​ធំ​ឈរ​នៅ​កំពូល​តារាង​ដោយ​ដាច់​ពិន្ទុ​ក្រុម​លេខ​២ Manchester City ​រហូត​ដល់​ទៅ​៨​ពិន្ទុ​ទៅ​ហើយ។ ​ជាមួយ​ការ​លេង​ល្អ ​និង​នាំ​មុខ​គេ​ច្រើន​ពិន្ទុ​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​គិត​ថា​នា​រដូវ​កាល​នេះ​ទំនង​ជា​ពាន Premier League 2022/23 ​ធ្លាក់​លើ​ដៃ​របស់​ក្រុម​ដឹក​នាំ​ដោយ​លោក Mikel Arteta ​ជាក់​ជា​មិន​ខាន។

យ៉ាង​ណា​មិញ​ការ​ប្រកួត​ក៏​នៅ​សល់​វែង​ឆ្ងាយ​ទៀត​ដែរ ​ជា​ពិសេស​ការ​ផ្លាស់​ប្ដូរ​កីឡាករ​ខ្លះ​របស់​ក្លឹប​ធំ​ៗ​នៅ​ខែ​មករា​ដើម​ឆ្នាំ​២០២៣​នេះ​តែ​ម្ដង។ ​ចាំ​មើល​ថា​តើ Arsenal ​ដែល​ខកខាន​ឈ្នះ​ពាន​លីគ​កំពូល​ជា​យូរ​មក​ហើយ​នោះ ​អាច​កែប្រែ​ប្រវត្តិ​របស់​ពួកគេ​បាន​វិញ​ឬ​យ៉ាង​ណា?

LONDON, ENGLAND – JANUARY 15: Eddie Nketiah of Arsenal celebrates with his team mates after the Premier League match between Tottenham Hotspur and Arsenal FC at Tottenham Hotspur Stadium on January 15, 2023 in London, England. (Photo by David Price/Arsenal FC via Getty Images)