ឯកឧត្តម ហេង ជាវ និងលោកជំទាវ បានអញ្ជើញនាំយកទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រគេនដល់វត្តចំនួន៩  ស្ថិតក្នុងភូមិតាពួង ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង

Toyota long bar

     នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហេង ជាវ ទីប្រឹក្សាឯកឧត្តមបណ្ឌិត វង សូត អនុប្រធានទី២ រដ្ឋសភា និងលោកជំទាវ មណីសីលាភិរក្ខរតន៍ កាយ ហួន អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ព្រមទាំងកូន និងចៅ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង  រួមនិងញាតិមិត្តទាំងអស់ បានអញ្ជើញនាំយកទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ ទេយ្យទាន និងបច្ច័យ ប្រគេនដល់ វត្តចំនួន៩ ស្ថិតក្នុងវត្តវេឡុវ័នរង្សីបារមីតាង៉ែត នាភូមិតាពួង ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

       អញ្ជើញដល់វត្តវេឡុវ័នរង្សីបារមីតាង៉ែត  ឯកឧត្តម ហេង ជាវ និងលោកជំទាវ មណីសីលាភិរក្ខរតន៍ កាយ ហួន ព្រមទាំងកូន និងចៅ ឯកឧត្តម ស្បោង សារ៉ាត់ រួមនិងញាតិមិត្តទាំងអស់ បានអញ្ជើញបូជាទៀនធូប ផា្កភ្ញី ចំពោះព្រះរតនត្រៃ ព្រមទាំងបាននាំយកនូវ ទៀនព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រគេនដល់វត្តចំនួន៩ រួមមាន ៖ វត្តវេឡុវ័នរង្សីបារមីតាង៉ែត វត្តកស្សបៈ វត្តបឹងក្រទីប វត្តព្រៃដង្គំ វត្តសុពណ៌ វត្តជ្រៃ វត្តអំពិល វត្តសិរីសារពេជ្រ និងវត្តឆ្វាង។

        ក្នុងពិធីប្រគេនទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគទេយ្យទាន និងបច្ច័យ ត្រូវបានធ្វើឡើងតាមលំអានព្រះពុទ្ធសាសនា ក្នុងនោះក៏មានការសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ ជូនដល់ឯកឧត្តម ហេង ជាវ ទីប្រឹក្សាឯកឧត្តមបណ្ឌិត វង សូតអនុប្រធានទី២ រដ្ឋសភា និងលោកជំទាវ មណីសីលាភិរក្ខរតន៍ កាយ ហួន អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ព្រមទាំងកូន និងចៅ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង រួមនិងញាតិមិត្តទាំងអស់ ដែលបានអញ្ជើញចូលរួម។

Royal Group

       ទៀនព្រះវស្សាត្រូវបានរៀបចំយ៉ាងប្រណីតវេរប្រគេនព្រះភិក្ខុសង្ឃ ដែលកំពុងរៀបចំរណ្តាប់ភស្តុភារគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងឆ្នាំនេះ ត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃ ១ រោច ខែអាសាឍ ដល់ថ្ងៃ១៥ រោច ខែភទ្របទ ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ ដើម្បីបដិបត្តិធម្មវិន័យ តាមពុទ្ធានុញ្ញាតរបស់ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូ តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា។

         ជាកិច្ចបន្តឯកឧត្តម ហេង ជាវ និងលោកជំទាវ មណីសីលាភិរក្ខរតន៍ កាយ ហួន អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ព្រមទាំងកូន និងចៅ ឯកឧត្តម ស្បោង សារ៉ាត់ បាននិមន្តព្រះគ្រូចៅអធិការវត្ត រួមនិងព្រះសង្ឃ បង្សុកូល ជាកិច្ចឧទ្ទិសកុសលផលបុណ្យជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនមាន មាតាបិតា ជីដូនជីតាញាតិការទាំង៧សន្ដាន សូមឱ្យដួងវិញាណក្ខន្ធអស់លោកទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

       គួរបញ្ជាក់ផងដែរថា ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ ទេយ្យទាន និងបច្ច័យ របស់ឯកឧត្តម ហេង ជាវ ទីប្រឹក្សាឯកឧត្តមបណ្ឌិត វង សូត អនុប្រធានទី២ រដ្ឋសភា និងលោកជំទាវ មណីសីលាភិរក្ខរតន៍ កាយ ហួន អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ព្រមទាំងកូន និងចៅ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ដែលបាននាំយកមកប្រគេនដល់វត្តទាំង៩ នាពេលនេះ ក្នុងនោះ ៖វត្តវេឡុវ័នរង្សីបារមីតាង៉ែត មានទៀនព្រះវស្សាចំនួន១គូ ទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន២៥០០ដុល្លាអាមិក សម្រាប់ចាក់សាប កសាងផ្លូវនៅក្នុងបរិវេណវត្ត និងព្រមទាំងបានប្រគេនបច្ច័យមួយចំនួនដល់ព្រះសង្ឃ។ដោយឡែក សម្រាប់វត្តចំនួន៨ទៀត រួមមាន៖ វត្តកស្សបៈ វត្តបឹងក្រទីប វត្តព្រៃដង្គំ វត្តសុពណ៌ វត្តជ្រៃ វត្តអំពិល វត្តសិរីសារពេជ្រ និងវត្តឆ្វាង ដោយក្នុង១វត្តៗ មានទៀនព្រះវស្សាចំនួន១គូ ទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន១៥០ដុល្លារអាមេរិក និងព្រមទាំងបានប្រគេនបច្ច័យមួយចំនួនដល់ព្រះសង្ឃផងដែរ៕