ក្រុម KHMER UNITED ក្លាយជា ម្ចាស់ជើងឯកពានរង្វាន់ Soccer League លើកទី៧

Toyota long bar

ឆ្លងកាត់ការប្រកួតរយៈពេល១ខែ នៅទីបំផុត ព្រឹត្តិការណ៍ ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ Soccer League លើកទី៧ ក្រោមមូលបទ «បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា» បានរកឃើញ ម្ចាស់ជើងឯកហើយកាលពីល្ងាចថ្ងៃទី៩កក្កដាឆ្នាំ២០២៤  គឺក្រុម KHMER UNITED ក្រោយយក ឈ្នះក្រុម TOFU ARMY FT ក្នុងលទ្ធផល ២-១សម្រាប់ក្រុម បុរស និង លេខ១ សម្រាប់ក្រុមនារី បានទៅក្រុមភ្នំពេញក្រោន ។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងជាប្រធាន គណកម្មាធិការរៀបចំ ការប្រកួត ឯកឧត្តម ខៀវ ភារិទ្ធ ជាប្រធានគណៈកម្មការប្រតិបត្តិរៀបចំ ការប្រកួត ដើម្បីផ្ដល់ឱកាសដល់យុវជនកម្ពុជា ក្នុងការជំរុញ និងរឹតចំណងមិត្តភាពសាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យកីឡា។ជាមួយនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ឆ្លងតាមការប្រកួតរយៈពេលជាង១ខែនេះ គណៈកម្មការរៀបចំការប្រកួត បានសង្កេតឃើញថាក្រុមនីមួយៗ បានគោរពតាមគោលការណ៍ បទបញ្ជា លក្ខន្តិកៈ និងមានការអធ្យាស្រ័យគ្នា  ប្រកដោយការទទួលខុសត្រូវខ្ពស់  ក្នុងស្មារតីសាមគ្គីភាព។  អ្វីដែលកាន់តែពិសេសជាងនេះ គឺសមត្ថភាព និងបច្ចេកទេសនៃការលេងរបស់ក្រុមនីមួយៗ កាន់តែមានការអភិវឌ្ឍខ្លាំងឡើងៗគួរឲ្យកត់សម្គាល់។ ជាលទ្ធផល ការប្រកួតជម្រុះ១៦ក្រុមចុងក្រោយ សុទ្ធសឹងជាក្រុមល្អៗ ត្រង់ចំណុចនេះ ស បញ្ជាក់ឲ្យឃើញថាវិស័យកីឡាបាល់ទាត់នៅកម្ពុជា កាន់តែមានការរីកចម្រើនគួរជាទីមោទនៈ។  សូមបញ្ជាក់ដែរថា សម្រាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ ក្រុមបុរស បានទៅក្រុម KHMER UNITED  , លេខ២ ក្រុម TOFU ARMY FT នាថ្ងៃប្រកួតផ្តាច់ព្រ័ត្រ, លេខ៣ ក្រុមយុវជន ចំការមន ឡាយអិន FC ខណៈក្រុម Fair Play បានទៅ ស.ស.យ.ខណ្ឌកំបូល ។គ្រូបង្វឹកល្អជាងគេ លោក ឃួនឡា បូរ៉ាវី របស់ក្លឹប KHMER UNITED  ស្របពេលដែលអ្នកទាត់បញ្ចូលទីបានច្រើនជាងគេគឺ កីឡាករ ទិន រស្មី មកពី TOFU ARMY FT រីឯអ្នកចាំទីល្អជាងគេ  គឺកីឡាករ ខែកចាន់ សម្បិត្ត មកពីក្លឹប KHMER UNITED  ចំពោះអាជ្ញាកណ្តាលល្អជាងគេ គឺលោក នៅភក្តី , លោក ផាន សុភក្រ័ ,លោក ប៉ា វ៉ាន់ និត និងលោក យ៉ុង សីឡា។ ចំពោះក្រុមបាល់ទាត់នារី ចំណាត់ថ្នាក់លេខ១ បានទៅក្រុមភ្នំពេញក្រោន , លេខ២ ក្រុម សុភីណា និង លេខ៣ ក្រុម ណាហ្គាវើល។ រំលឹកដែរថា ការប្រកួតល់ទាត់ផ្នែកបុរស និងផ្នែកនារីពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ដែលបានដំណើរការតាំងពីថ្ងៃទី៩មិថុនាឆ្នាំ២០២៤មកនោះ មានចំនួន៦១ក្រុម ដោយផ្នែកបុរសមានចំនួន ៤៨ក្រុម ត្រូវបានបែងចែកចេញជា ១៦ពូល មានពីពូល A ដល់ពូល P សរុបទាំងអស់ចំនួន ៦៤ ប្រកួត ។ ដោយឡែកសម្រាប់ក្រុមនារី មានចំនួន ១៣ក្រុម គឺត្រូវបានបែងចែកចេញជា ៤ពូល ក្នុងនោះមាន A, B, C, និងD ដែលមានសរុបទាំងអស់ ២៣ប្រកួត ។ ដោយ ពូល A មានចំនួន ៤ក្រុម ខណៈពូល B, C និងD មានចំនួន ៣ក្រុម ៕

Royal Group