ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុញ្ញាតឲ្យគណៈប្រតិភូក្រុមហ៊ុន Tai’an Municipal Logistics Industry Development Service Center នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ=

Toyota long bar

នាទីស្តីការក្រសួងពាណិជ្ជកម្ម រសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឲ្យគណៈប្រតិភូនៃក្រុមហ៊ុន Tai’an Municipal Logistics Industry Development Service Center សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំ ដោយលោក Xin Haiming អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនក្រុងថាយអាន ខេត្តសានតុងនៃសាធារណរដ្ឋប្រមានិតចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ជាកិច្ចចាប់ផ្តើម លោក Xin Haiming អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជន ក្រុងថាយអាន ខេត្តសានតុងនៃសាធារណរដ្ឋប្រមានិតចិន បានថ្លែងអំណរគុណចំពោះឯកឧត្តម រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដែលអនុញ្ញាតឲ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់អំពីទីផ្សារ និងការអភិវឌ្ឍលើវិស័យវាយភណ្ឌ និងកាត់ដេរនៅព្រះរាជាណាចក្រកម្ពុជា។ លោក អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជន ក្រុងថាយអាន ខេត្តសានតុងនៃសាធារណរដ្ឋប្រមានិតចិន បានជម្រាបជូនអំពីប្រវត្តិ ការរីកចម្រើន និងការអភិវឌ្ឍនៃវិស័យសំខាន់ៗជាច្រើន ក្នុងទីក្រុងថាយអាន ខេត្តសានតុងនៃសាធារណរដ្ឋប្រមានិតចិន។ ដោយមានការគាំទ្រ និងកិច្ចសម្របសម្រួលយ៉ាងកក់ក្តៅពីរដ្ឋាភិបាលចិន ទីក្រុងថាយអាន បានរីកលូតលាស់ និងបានសម្រេចនូវសមិទ្ធផលជាទីមោទនៈជាច្រើន ជាពិសេស ក្នុងវិស័យវាយនភណ្ឌ និងកាត់ដែរ ជាវិស័យអាទិភាព និងជាប្រពៃណីរបស់ទីក្រុងថាយអាន ដោយមានសហគ្រាសមានមាត្រដ្ឋានខ្ពស់ ចំនួនប្រមាណ ១៣០សហគ្រាស ដែលមានច្រវាក់ផលិតកម្មល្អពេញលេញ និងឈានមុខគេ។លោក Xin Haiming បានមានប្រសាសន៍ថា ចិន និងកម្ពុជា មានទំនាក់ទំនងយ៉ាងជិតស្និត នៅលើក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីធ្វើយ៉ាងណាឱ្យកាន់តែមានភាពប្រសើរឡើងនៅទំនាក់ទំនងទ្វេភាគី និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍ជោគវាសនារួមរបស់កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី។ ហេតុដូចនេះ ទើបក្រុមហ៊ុន Tai’an Municipal Logistics Industry Development Service Center នៃសាធារណរដ្ឋប្រជាមានិតចិន មានចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យជាច្រើន ពិសេសវិស័យវាយនភណ្ឌ និងកាត់ដេរ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងចិន-កម្ពុជាកាន់តែប្រសើរឡើងបន្ថែមទៀត។ជាការឆ្លើយតប ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ស្វាគមន៍ និងមានសេចក្តីសោមនស្សរីករាយចំពោះក្រុមហ៊ុន Tai’an Municipal Logistics Industry Development Service Center ដែលមានចំណាប់អារម្មណ៍ក្នុងការវិនិយោគលើប្រទេសកម្ពុជា ក្នុហវិស័យវាយនភណ្ឌ និងកាត់ដេរ។ឯកឧត្តម បានបង្ហាញជូនអំពីការវិវត្តន៍នៃការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ ចាប់តាំងពីឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០២៣ មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ឯកឧត្តម រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា វិស័យវាយនភណ្ឌ គឺជាវិស័យចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជាយ៉ាងសំខាន់មួយ និងផ្តល់នូវផលប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ហើយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ឯកឧត្តម បានជម្រាបជូនអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យឯកជន ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការពន្លឿនការអភិវឌ្ឍន៍ជាតិ ដើម្បីសម្រេចបានក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ យុទ្ធសាស្ត្របញ្ចកោណនេះ ត្រូវបានផ្តោតយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍មូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារ, ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន និងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល៕

Royal Group