ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាលតាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល

Toyota long bar

ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាលតាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល

==============

Royal Group

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៦៦២នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់ឱកាសដល់សិក្ខាកាមទាំងអស់ចូលរួមបង្ហាញ ចំណាប់អារម្មណ៍ បន្ទាប់ពីបានបញ្ចប់ប្រធានបទទាំង២៥ នៃវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍»។ ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី រំលឹកឡើងវិញនូវវីរៈភាពរបស់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានលះបង់កំលាំងកាយ កំលាំងចិត្តបំពេញការងារក្នុងអំឡុងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយលើកទឹកចិត្តឱ្យមន្រ្តីសុខាភិបាលទាំងអស់ បន្តខិតខំប្រឹងប្រែង ដើម្បីផ្តល់សេវាជូនប្រជាជន និងដើម្បីលើកកិត្តិយសវិស័យសុខាភិបាលទាំងមូល។

បន្ថែមពីលើនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានផ្តល់សារគន្លឹះ ជូនដល់អ្នកដឹកនាំគ្រប់ឋានុក្រមឱ្យប្រកាន់យកភាពស្មោះត្រង់ និងការបង្កើតទំនាក់ទំនងប្រកបដោយប្រសិទ្ធិភាព សម្រាប់ធ្វើជាមធ្យោបាយ ជំរុញការដឹកនាំការងារក្នុងវិស័យសុខាភិបាលឱ្យទទួលបានជោគជ័យប្រកបដោយនិរន្តរភាព។