ឯកឧត្តម សុខ សូកេន កិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍(ក្រុម ខ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

Toyota long bar

ឯកឧត្តម សុខ សូកេន កិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍(ក្រុម ខ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

………….

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តី្កក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារផ្នែកទេសចរណ៍ និងឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ បានដឹកនាំកិច្ចប្រជុំការងារផ្នែកទេសចរណ៍ នៃវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារផ្នែកទេសចរណ៍ទាំងផ្នែករដ្ឋ និង ផ្នែកឯកជន និងក្រុមការងារលេខាធិការដ្ឋានសរុបប្រមាណ១០០រូប នារសៀលថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងសំខាន់ៗ៖ ១). តាមដានវឌ្ឍនភាពនៃការអនុវត្តលទ្ធផលនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនក្រុមការងារផ្នែកទេសចរណ៍ ២). ពិភាក្សានិងផ្តល់ដំណោះស្រាយចំពោះបញ្ហាប្រឈមថ្មីបន្ថែមរបស់វិស័យឯកជនដែលបានស្នើទ្បើងដោយសភាពាណិជ្ជកម្ពុជា និង៣). បូកសរុបរបាយការណ៍ឆ្លើយតបទៅគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

Royal Group

អង្គប្រជុំបានបញ្ជាក់ថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩បានប្រគល់ភារកិច្ចជូនក្រុមការងារផ្នែកទេសចរណ៍ (ក្រុម ខ) នូវវិធានការចំនួន២២ចំណុច ដោយគិតមកដល់បច្ចុប្បន្ន ក្រុមការងារ “ខ” បានដោះស្រាយសម្រេចបានពេញលេញចំនួន១១ចំណុចស្នើនឹង៥០% និងវិធានការ១១ចំណុចទៀតកំពុងត្រូវបានជំរុញការអនុវត្តបន្ត។ ដោយទ្បែក សភាពាណិជ្ជកម្មកម្ពុជាក៏បានបញ្ជូនសំណើសុំដំណោះស្រាយបន្ថែមចំនួន១០ចំណុច ស្នើនឹង១៩សំណូមពរ មកក្រុមការងារ “ខ” ដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយបន្ថែមក្នុងការជំរុញកំណើនទេសចរណ៍ថែមទៀត។ 

អង្គប្រជុំក៏បានបើកកិច្ចពិភាក្សាដោយមានការចូលរួមយោបល់ពីអន្តរស្ថាប័ន និងការបកស្រាយរបស់វិស័យឯកជន ដើម្បីសម្រេចបាននូវការកំណត់បញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយជាបន្តបន្ទាប់ក្នុងយន្តការក្រុមការងារផ្នែកទេសចរណ៍ និងបញ្ហាប្រឈមមួយចំនួនទៀតសូមគោរពស្នើសុំការសម្រេចក្នុងកម្រិតរាជរដ្ឋាភិបាល។ 

 អង្គប្រជុំក៏បានសម្រេចកំណត់នូវតួនាទី និងភារកិច្ចរបស់អន្តរស្ថាប័ន ដើម្បីទទួលបន្ទូកដោះស្រាយបញ្ហាប្រឈមក្រោមសមត្ថកិច្ចរបស់ខ្លួន និងដើម្បីបង្កលក្ខណៈងាយស្រួលដល់ការអនុវត្តយន្តការតាមដាន និងវាយតម្លៃ និងអាចបូកសរុបលទ្ធផលឆ្លើយតបទៅវិស័យឯកជន និងរាយការណ៍ជូនរាជរដ្ឋាភិបាល៕