មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ណែនាំឱ្យកងកម្លាំងទាំងអស់ហ្វឹកហាត់ដុសខាត់ជំនាញឱ្យបានជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពសម្រាប់ឆ្លើយតបទៅនឹងគ្រោះមហន្ដរាយឱ្យកាន់តែមានប្រសិទ្ធភាព

Toyota long bar

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ណែនាំឱ្យកងកម្លាំងទាំងអស់ហ្វឹកហាត់ដុសខាត់ជំនាញឱ្យបានជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពសម្រាប់ឆ្លើយតបទៅនឹងគ្រោះមហន្ដរាយឱ្យកាន់តែមានប្រសិទ្ធភាព។

————————————–

ព្រះវិហារ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ នៃ​កងយោធពលខេមរភូមិន្ទ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏​ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ នឹងមានការចូលរួមអមដំណើរដោយ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.

គ.ម., លោកប្រធាននាយកដ្ឋាន, និង តំណាងមកពីកងប្រតិបត្តការរុករក និងសង្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិ។

Royal Group

ក្នុងឱកាសចុះសួរសុខទុក្ខ និងត្រួតពិនិត្យសម្ភារសង្គ្រោះគ្រោះមហន្តរាយ របស់កងប្រតិបត្តិការរុករកនិងសង្គ្រោះលេខ៧២១ កងពលធំអន្តរាគមន៍លេខ៣ ដើម្បីត្រៀមក្នុងការឆ្លើយតបគ្រោះមហន្តរាយ នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកទឹកចិត្តឱ្យកងកម្លាំងទាំងអស់ហ្វឹកហាត់ដុសខាត់ជំនាញឱ្យបានជាប្រចាំ ដើម្បីត្រៀមឆ្លើយតបគ្រោះធម្មជាតិ និងការសង្គ្រោះ លើមុខសញ្ញាផ្សេងៗទៀតជាយថាហេតុជូនប្រជាពលរដ្ឋ។

ឯកឧត្តមឧត្តមសេនីយ៍ឯកបាន បញ្ជាក់ថា ការហ្វឹកហាត់របស់កងកម្លាំងជាប់ជាប្រចាំនេះ ដើម្បីកងកម្លាំងអាចមានសមត្ថភាពគ្រប់គ្រាន់ និងមានយុទ្ធសាស្ត្រជួយសង្គ្រោះប្រជាពលរដ្ឋបានឆាប់រហ័ស និងមិនប៉ះពាល់ដល់អាយុជីវិត។

ឯកឧត្តមឧត្តមសេនីយ៍ឯកមានប្រសាសន៍ថា កងកម្លាំងត្រូវតែត្រៀមបម្រុងជាប់ជានិច្ច ព្រោះគ្រោះមហន្តរាយនឹងអាចកើតឡើងដោយ ពុំប្រាប់យើងមុននោះឡើយ ។ជាមួយគ្នានេះឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានកោតសរសើរចំពោះកងកម្លាំង ដែលបានចូលរួមយ៉ាងសកម្មក្នុងការចល័តកម្លាំង ជួយក្នុងបេសកកម្មឆ្លើយតបសង្គ្រោះប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ កន្លងមក។

ឧត្តមសេនីយ៍ទោ សំ សៀ មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ បានឱ្យដឹងថា កងប្រតិបត្តការរុករងនិងសង្គ្រោះលេខ៧២១ បានចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្មឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ពិសេស គ្រោះទឹកជំនន់ ។

ឯកឧត្តម បានបញ្ជាក់ថា ទូក និងសម្ភារសង្គ្រោះផ្សេងៗ ដែល ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្តល់ជូនកន្លងមកគឺត្រូវបានរក្សាទុកនិងថែទាំយ៉ាងល្អសម្រាប់ប្រើប្រាស់ក្នុងការជួយសង្គ្រោះប្រជាជន។ ចំពោះកងកម្លាំង ក៏ត្រូវបានបញ្ជូនឱ្យធ្វើការហ្វឹកហ្វឺនជាមួយកងពលផ្សេងៗ និងបានធ្វើការប្រជុំតាមប្រព័ន្ធវីដេអូជាមួយកងកម្លាំងសង្គ្រោះ  របស់ក្រសួងគ្រប់គងគ្រោះអាសន្ន តាមប្រព័ន្ធវីដេអូ Zoom  នៅទីស្តីការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីដាស់តឿន និងពង្រឹងសមត្ថភាពកងកម្លាំងផង​ដែរ៕