អនុរដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា អញ្ជើញប្រគល់អណ្ដូងទឹកចំនួន១៤ ជូនប្រជាពលរដ្ឋ ក្នុងសហគមន៍ជនបទ ដែលមានតម្រូវការប្រើប្រាស់ទឹកនៅរដូវប្រាំង និងបម្រើដល់ផលប្រយោជន៍នានា

Toyota long bar

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា និងជាប្រធានគ្រីស្ទបរិស័ទក្នុងសន្តិភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រូគង្វាលគ្រីស្ទបរិស័ទ ចុះប្រគល់អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ីដេស ចំនួន១៤អណ្ដូង ដល់ប្រជាជន ក្នុងសហគមន៍ដែលខ្វះខាតទឹកប្រើប្រាស់ ។ក្នុងឱកាសនោះ ឯកឧត្តម បាននាំក្ដីនឹករលឹកគោរពស្រលាញ់របស់ ឯកឧត្តម ចាយ បូរិន ពីការដឹកនាំ ការរួមសាមគ្គីគ្នា នៅគ្រាលំបាក ស្រលាញ់គ្នា ទៅវិញទៅមក ដោយរួមរស់ក្នុងម្លប់សន្តិភាព ចូលរួមជួយតាមលទ្ធភាព ដើម្បីប្រទេសជាតិ និងការអភិវឌ្ឍន៏ ដោយរក្សានូវការរួមសាមគ្គីភាព ដោយមិនប្រកាន់ពូជសាសន៍ឬសាសនា ពីព្រោះយើង គឺជាខ្មែរ ដូចគ្នា ហើយអ្វីដែលយើងធ្វើ សុទ្ធតែដើម្បីប្រទេសជាតិ និងការអភិវឌ្ឍ ដោយរក្សានូវការរួមសាមគ្គីភាព ។ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និងគ្រីស្ទបរិស័ទ ឯកឧត្តមបាន ថ្លែងថា «ព្រះយេស៊ូគ្រីស្ទ ទ្រង់បានបង្រៀន និងអប់រំ ឱ្យយើងចេះស្រលាញ់អ្នកដទៃ ដូចស្រលាញ់ខ្លួនឯង ព្រោះថាព្រះអង្គស្រលាញ់មនុស្សគ្រប់គ្នាដោយមិនប្រកាន់ថាជាជាតិសាសន៍អ្វី ឬ សាសនា អ្វីនោះឡើយ គឺទ្រង់បានលះបង់គ្រប់យ៉ាងសម្រាប់មនុស្សទាំងអស់លើពិភពលោក ។ ឯកឧត្តម បានណែនាំឱ្យពួកគាត់ ស្រលាញ់ និងរក្សាឱ្យបាននូវសន្តិភាព ព្រោះថា វាជាសមិទ្ធផលមួយដ៏ធំធេង ដែលត្រូវបានក៏សាងឡើងដោយមាន សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក ទាល់តែមានសន្តិភាពទើបមានការអភិវឌ្ឍ និងមានការរីចម្រើនបាន។  បន្ថែមពីនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ ទៅលើ វិធានគន្លឹះសំខាន់៥យ៉ាងគឺ ពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ, លើកកម្ពស់គុណភាពអបរំ, លើកកម្ពស់គុណភាពសេវាសុខាភិបាល, ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថភាព និង ពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធិភាព នៃប្រព័ន្ធយុត្តិធម៌។ឯកឧត្តមបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគ្រប់រូបគាំទ្រគម្រោងព្រែកជីកហ្វ៊ូណនតេជោ ដែលជាគិតផ្តួចផ្តើមដ៏ឈ្លៀសវៃប្រកបដោយគិតបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការជំរុញកំណើយសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើន និងក្លាយជាឧត្តមប្រយោជន៏សម្រាប់ប្រជាជនកម្ពុជាទាំងមូល។សូមជម្រាបថា សមិទ្ធផលទាំងអស់នេះបានមកពីការរួមសហការគ្នារបស់ សមាគមគ្រីស្ទបរិស័ទក្នុងសន្ដិភាព និងក្រុមជំនុំបេសកកម្មដំណឹងល្អ ដោយមានការចូលរួមគ្នាបរិច្ចាគ ទាំងក្នុងស្រុក និងក្រៅប្រទេស ជាថវិកា និងការអធិដ្ឋាន ដើម្បីចូលរួមជួយដល់ប្រជាជន តាមសហគមន៍នីមួយៗ ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ហើយខ្វះខាតទឹកប្រើនៅរដូវប្រាំង ដោយអណ្ដូងស្នប់ទាំងនោះមានទីតាំងដូចខាងក្រោម៖១.ភូមិខ្ទុំកើត ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ២. ភូមិជីទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ៣. ភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ៤. ភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ៥. ភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ៦. ភូមិជាំម្លូរ ឃុំរការពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៧. ភូមិផ្កាដូង ឃុំឈូក ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ៨. ភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៩. ភូមិទឹកចេញ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ១០ ភូមិជ្រៃតាសូ ឃុំអំប៉ិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ១១. ភូមិប្រាសាទ ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ១២. ភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ១៣. ភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ១៤. ភូមិគគី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំឯកឧត្តម បានបញ្ជាក់ថា បញ្ហាសុខភាព និងសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ គឺជា គន្លឹះដ៏សំខាន់ ដូច្នេះទឹកគឺជាចំណែកមួយដែលជួយដល់សុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសនៅរដូវគ្រោះរាំងស្ងួតនេះតែម្តង បើគ្មានទឹក ឬ មានការប្រើប្រាស់ទឹកមិនស្អាត នោះនាំឱ្យប្រជាពលរដ្ឋមានជំងឺប្រចាំកាយ ខាតបង់ប្រាក់កាស មិនអាចប្រកាបរបរចិញ្ជឹមជីវិតបាន និងនាំឱ្យសេដ្ឋកិច្ចគ្រួសារមានការចុះអន់ថយ។ អីចឹងហើយ បានជា សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព និងក្រុមជំនុំបេសកកម្មដំណឹងល្អ ធ្វើការយ៉ាងស្អិតរមួតជាមួយមន្ត្រីរាជរដ្ឋាភិបាលថ្នាក់ក្រោមជាតិ និងគ្រូគង្វាលគ្រីស្ទបរិស័ទ ដើម្បីជួយដល់ប្រជាពលរដ្ឋឱ្យមានទឹកស្អាតប្រើប្រាស់ តាមរយៈការខួងអណ្តូងខ្នាតធំម៉ាកអាហ្វ្រ៊ីដេស នេះ។តាមរយៈអណ្ដូងនេះ នឹងជួយសម្រាលបន្ទុកមួយចំនួនដើម្បីជួយដល់ការរស់នៅ ក្នុងការ ប្រើប្រាសប្រចាំថ្ងៃ ជួយកាត់បន្ថយការទិញទឹកនៅរដូវប្រាំង ការទៅយកទឹកពីរកន្លែងឆ្ងាយដែលមិនមែនជាប្រភពទឹកស្អាត ជួយដល់កុមារ ក្នុងការប្រើប្រាស់ ចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំ មួយចំនួន សម្រាប់ចិញ្ចឹមជីវិត។ឯកឧត្តម ក៏បានផ្តាំផ្ញើផងដែរដល់ប្រជាពលរដ្ឋកុំឱ្យប្រើប្រាស់គ្រឿងញៀន លេងល្បែងស៊ីសង និងរឿងឧបាយមុខផ្សេងៗ ព្រោះវាគ្មានផលល្អសម្រាបខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិនោះឡើយ ៕

Royal Group