ឯកឧត្តម ចាយ បូរិន អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខ មន្ត្រីរាជការនៃមន្ទីរខេត្តស្ទឹងត្រែង

Toyota long bar

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ពង្រឹងនូវសមត្ថភាព ត្រូវមានចំណេះដឹង ជំនាញច្បាស់លាស់ ពិសេសរក្សាគោលការអភិរក្ស សុខដុម្មនីយកម្មសាសនាទាំងអស់ មានសន្តិភាព មានប្រសាសន៍បែបនេះក្នុងឱកាស ឯកឧត្តម រដ្ឋមន្រ្តី អញ្ជើញសំណេះសំណាលនិងសួរសុខទុក្ខ មន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តស្ទឹងត្រែង  ។ នាឱកាសនេះ លោក មៀច អ៊ាង ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្ទឹងត្រែង បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំនូមពរ របស់មន្ទីរធម្មការនិងសាសនាខេត្តស្ទឹងត្រែង ដោយនៅក្នុងខេត្តមានការប្រតិបត្តិសាសនាធំៗចំនួន៤ គឺ៖ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ គ្រិស្តសាសនា ឥស្លាមសាសនា និងព្រះពុទ្ធសាសនាមហាយាន។ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា តាមរយៈបញ្ហាប្រឈមសំខាន់ៗដែលមន្ទីរធម្មការនិងសាសនា ស្នើរសុំស្តីពី ៖− ការខ្វះមន្រ្តីក្របខណ្ឌសម្រាប់បម្រើការងារក្នុងការិយាល័យចំណុះមន្ទីរ។− ការខ្វះគ្រូក្របខ័ណ្ឌ សម្រាប់បង្រៀន តាមសាលាពុទ្ធិកសិក្សាក្នុងក្រុង/ស្រុកទាំង៦។ឯកឧត្តម រដ្ឋមន្រ្តី បានទទួលយកទៅពិចារណាបន្ថែម និងលើកគោលការស្នើរសុំទៅប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់មន្រ្តីរាជការរបស់មន្ទីរធម្មការនិងសាសនាខេត្តស្ទឹងត្រែងទាំងអស់ ពង្រឹងនូវសមត្ថភាព ត្រូវមានចំណេះដឹង ជំនាញច្បាស់លាស់ ពិសេសរក្សាគោលការអភិរក្ស សុខដុម្មនីយកម្មសាសនាទាំងអស់ ក្រោមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕

Royal Group