ប្រធានាធិបតីអ៊ីរ៉ង់ និងរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន ទទួលមរណៈភាពក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ និង បន្សល់ទុកនូវបញ្ហាប្រឈមជាច្រើនដែលមិនទាន់ដោះស្រាយ

Toyota long bar

នៅថ្ងៃច័ន្ទនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថាក្រុមអ្នកជួយសង្រ្គោះបានរកឃើញប្រធានាធិបតី អ៊ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង ព្រមទាំងអ្នកផ្សេងទៀតហើយគឺបានស្លាប់ ទាំងអស់នៅកន្លែងធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃអាទិត្យម្សិលមិញប៉ុន្តែទូរទស្សន៍រដ្ឋមិនបានបញ្ជាក់ពីមូលហេតុភ្លាមៗនៃការធ្លាក់យន្តហោះនៅជាប់ខេត្តមួួយរបស់ប្រទេសអាស៊ែបៃហ្សង់និងភាគខាងកើតរបស់អ៊ីរ៉ង់នោះទេ។

លោក Raisi បានរៀបការជាមួយអ្នកស្រី Jamileh Alamolhoda ដែលជាប្រធានវិទ្យាស្ថានសិក្សាមូល ដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃសាកល វិទ្យាល័យ Shahid Beheshti និងមានតួនាទីជាសាស្រ្តាចារ្យរងមួយ រូបនៅទីនោះដែរ។ លោកមានកូនស្រី ពីរនាក់និងចៅបង្កើតពីរនាក់។បន្ទាប់ពីប្រតិបត្តិការស្វែងរកដ៏លំបាក និងប្រើគ្រប់មធ្យោបាយអស់រយៈពេលជាច្រើនម៉ោងតាមជ្រលងតំបន់ភ្នំដែលមានអ័ព្ទក្រាស់ក្រែលនៅភាគពាយ័ព្យប្រទេសអ៊ីរ៉ង់។ បុគ្គលសំខាន់បំផុតរបស់អ៊ីរ៉ង់រូបនេះគឺស្ថិតក្នុងវ័យ៦៣ឆ្នាំបានបាត់បង់ជីវិតក្រោយពេលដែល ប្រជាជនរាប់លាននាក់បានអធិដ្ឋានឲ្យឆាប់រកឃើញរូបលោក។ ក្នុងចំណោមអ្នកស្លាប់នោះ មានរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amirabdollahian អាយុ ៦០ឆ្នាំ។ លោក Raisi បានជាប់ឆ្នោតជាប្រធានាធិបតីសថ្មីនៅអ៊ីរ៉ង់ឆ្នាំ២០២១ លោក Raisi ធ្លាប់ប្រលូកក្នុងវិស័យ នយោបាយជាច្រើនទសវត្សរ៍ និងនៅក្នុងប្រព័ន្ធ តុលាការរបស់ប្រទេសដែលស្ថិតក្រោមអំណាចរបស់លោកដែរ។ លោកបានឆ្លងកាត់ឆាកនយោបាយជាច្រើនកាល ពីអាណត្តិប្រធានាធិបតីចាស់គឺលោក Hassan Rouhani ដែលបានសម្រេចដុតទង់ជាតិអាម៉េរិកក្នុងសម័យ ប្រជុំរដ្ឋសភាអ៊ីរ៉ង់ ក្រោយពីអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានហែកក្រដាសកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ចោល។ ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែល តំបន់មជ្ឈិមបូព៌ានៅតែមិនទាន់អាចដោះស្រាយ បានដោយសារសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស អំឡុងពេលដែល លោក Raisi បានសន្យាទទួលបញ្ជារពីមេដឹកនាំ កំពូលរបស់អ៊ីរ៉ង់គឺ លោក Ayatollah Ali Khamenei ដោយ លោក Raisi ទើបតែបើកការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើកនិងមីស៊ីលថ្មីៗមិនធ្លាប់មានពីមុន សម្រាប់អ៊ីរ៉ង់មកលើអ៊ីស្រាអែលកាលពីខែមុនដែរ។ អំឡុងពេលស្ថិតក្រោមការដឹកនាំរបស់លោក Raisi ជាប្រធានា ធិបតីអ៊ីរ៉ង់លោកធ្លាប់បានបញ្ជារឲ្យចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូមកាន់តែជិតដល់កម្រិតអាវុធ៏មានឥទ្ធិពលមួយ ដែល វាជាមូលហេតុបង្កើនភាពតានតឹងជាមួយ ប្រទេសលោកខាងលិចខណៈដែលក្រុងតេអេរ៉ង់ក៏បានផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកផ្ទុកគ្រាប់បែកដល់រុស្ស៊ីសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែនដែរនិងក្រុមជីវពលប្រដាប់អាវុធនៅទូទាំងតំបន់មជ្ឈឹមបូព៌ា។ ទន្ទឹមនឹងនេះ អ៊ីរ៉ង់បានប្រឈមមុខនឹងការតវ៉ាទ្រង់ទ្រាយធំជាច្រើនឆ្នាំមកហើយប្រឆាំង នឹងលទ្ធិប្រជាធិបតេយ្យនិកាយស៊ីអ៊ីត របស់ខ្លួនជុំវិញសេដ្ឋកិច្ចដែលកំពុងឈឺរ៉ាំរ៉ៃនិងសិទ្ធិស្ត្រីដែលធ្វើឲ្យពេលវេលាកាន់តែមានភាពរសើបខ្លាំងសម្រាប់ទីក្រុងតេអេរ៉ង់និងអនាគតរបស់ប្រទេស៕

Royal Group

សម្រួលអត្ថបទ៖ សុផារិន្ទ