កិច្ចប្រជុំពិភាក្សារវាងអ្នកជំនាញយូណេស្កូ និងក្រុមការងារបច្ចេកទេសនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការរៀបចំរបាយការណ៍៤ឆ្នាំ នៃការអនុវត្តអនុសញ្ញាឆ្នាំ២០០៥ ស្ដីពី “ការការពារ និងលេីកស្ទួយភាពផ្សេងៗគ្នានៃវិញ្ញតិ្តវប្បធម៌”

នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ គណៈកម្មការជាតិយូណេស្កូកម្ពុជា នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈសហការជាមួយអង្គការយូណេស្កូប្រចាំនៅកម្ពុជាបានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីការរៀបចំរបាយការណ៍៤ឆ្នាំ នៃការអនុវត្តអនុសញ្ញាឆ្នាំ២០០៥ ស្ដីពី “ការការពារ និងលេីកស្ទួយភាពផ្សេងៗគ្នានៃវិញ្ញតិ្តវប្បធម៌” ក្រោមអធិបតីភាព លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររៀបចំរបាយការណ៍ ៤ឆ្នាំ នៃការអនុវត្តអនុសញ្ញាឆ្នាំ២០០៥ នៅទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការអញ្ជេីញចូលរួមពីអគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធនានា។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យលទ្ធភាពក្នុងការរៀបចំគោលនយោបាយវិស័យវប្បធម៌ និងច្នៃប្រតិដ្ឋនៅកម្ពុជា ដែលមានអ្នកជំនាញ លោក Joseph Lo បានធ្វើបទបង្ហាញអំពី (១) Eco-System of an Industry CCI និង(២) 2009 UNESCO Framework for Cultural Statistics៕