រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ពីការបន្តកិច្ចសហការល្អជាមួយ ក្រុមហ៊ុន CDTV (Cambodia Digital TV) ដើម្បីអនុវត្តន៍កិច្ចការងារដោយទទួលបានលទ្ធផលល្អបន្តទៅមុខទៀត

Toyota long bar

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក HUANG JIANG អគ្គនាយកក្រុមហ៊ុន CDTV (Cambodia Digital TV) ប្រទេសចិន ដោយផ្តោតជាសំខាន់លើការបន្តពង្រឹងកិច្ចសហប្រតិបត្តការរវាងក្រសួងព័ត៌មានកម្ពុជា និង ក្រុមហ៊ុន CDTV ប្រទេសចិន លើការផែនការសកម្មភាពការងារទាក់ទងវិស័យព័ត៌មាន និងសោទស្សន៍នៅកម្ពុជា អោយកាន់តែរីកចំរើនបន្ថែមទៀត ។

Royal Group

លោក HUANG JIANG តំណាងអោយប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី និងតំណាងទូរទស្សន៍ (CDTV) ខេត្តយូណាន នៃប្រទេសចិន បានគោរពថ្លែងអំណរគុណចំពោះ ក្រសួងព័ត៌មានកម្ពុជា ពិសេស ឯកឧត្តម រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំទូរទស្សន៏ជាតិកម្ពុជា ដែលបានធ្វើកិច្ចសហការល្អជាមួយ ក្រុមហ៊ុន ដើម្បីធ្វើអោយក្រុមហ៊ុនយូណាន់ ប្រទេសចិន បានដំណើរការដោយរលូន តាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ន ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបញ្ជាក់ពីការបន្តកិច្ចសហការល្អជាមួយ ក្រុមហ៊ុន CDTV (Cambodia Digital TV) ដើម្បីអនុវត្តន៍កិច្ចការងារដោយទទួលបានលទ្ធផលល្អបន្តទៅមុខទៀត ។
ក្នុងឱកាសនេះដែរ ក្រុមហ៊ុន CDTV (Cambodia Digital TV) បាននាំយកនូវអង្ករចំនួន ២ តោន មកជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា សម្រាប់ចូលរួមក្នុងសកម្មភាពមនុស្សធម៍ ៕