ការអនុវត្តន៍ជាសហគមន៍សម្រាប់យុទ្ធសាស្ត្រប្រព័ន្ធត្រជាក់អកម្មសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា

នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)ដោយមានកិច្ចសហការ ជាមួយ ក្រសួងបរិស្ថាន អង្គការ UNEP និង UN-ESCAP បានរៀបចំ កិច្ចប្រជុំ ស្តីពីសហគមន៍ សម្រាប់ការអនុវត្ត នៃគម្រោង យុទ្ធសាស្ត្រ ប្រព័ន្ធត្រជាក់អកម្ម សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព នៅកម្ពុជា  (Passive Cooling Strategies Community of Practiceinaugural Meeting) ដោយមានការចូលរួមពីលោកបណ្ឌិត ហាក់ ម៉ៅ .ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ ក្រសួងបរិស្ថាន តំណាងក្រសួងដែនដី នគររូបនីយកម្មនិងសំណង់ តំណាងអង្គការ UNEP UNESCAP តំណាងក្រុមហ៊ុន វិស័យអចលទ្រព្យ Urbanland និង ប៉េង ហួត ក្រុមស្ថាបត្យកម្ម អ្នកជំនាញការជាតិ និងអន្តរជាតិ សរុបចំនួន ៣៥ រូប។ 

លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ ក្រសួងបរិស្ថាន បានឲ្យដឹងថា កម្មវីធីនេះ រៀបចំឡើងក្នុងគោលបំណងដើម្បី ចែករំលែកចំណេះដឹង ការរៀនសូត្រ និងកិច្ចសហប្រតិបត្តិការក្នុងការដាក់បញ្ចូលយុទ្ធសាស្ត្រប្រព័ន្ធត្រជាក់អកម្មទៅក្នុង ការអនុវត្តការរចនាស្ថាបត្យកម្ម និងការរៀបចំទីក្រុង ដោយផ្តោតលើ៖ ការផ្តល់ភាពងាយស្រួលដល់អ្នកសាងសង កាត់បន្ថយតម្រូវការប្រព័ន្ធត្រជាក់នៅក្នុងអគារ រួមទាំង ប្រយុទ្ធប្រឆាំង កំដៅក្នុងទីក្រុង ផងដែរ។ 

លោក ប្រធាននាយកដ្ឋាន ប្រែប្រួលអាកាសធាតុ ក្រសួងបរិស្ថាន បញ្ចាក់ថា កិច្ចប្រជុំនេះជាផ្នែកមួយនៃការអនុវត្តន៍គម្រោង« យុទ្ធសាស្ត្រប្រព័ន្ធអកម្មត្រជាក់នៅកម្ពុជា» ដែលមានគោលដៅក្នុងការកាត់បន្ថយតម្រូវការថាមពល និងការកាត់បន្ថយបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈវិធីសាស្ត្រត្រជាក់អកម្មក្នុងសំណងអាគារ។ គម្រោងនេះ ដឹកនាំដោយក្រសួងបរិស្ថានសហការជាដៃគូដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) គាំទ្រការអនុវត្តពីអង្គការសហប្រជាជាតិសេដ្ឋកិច្ច និងគណៈកម្មការសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) និងបរិស្ថានអង្គការសហប្រជាជាតិកម្មវិធី (UNEP) ៕