ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ សមាគមកសិករដើម្បីអភិវឌ្ឍនជីវភាព ដឹកនាំដោយ លោក ស៊ុម ម៉ាណែត ប្រធានប្រតិបត្តិសមាគម ដោយគោរពស្នើសុំការគាំទ្រអំពីផែនការណ៍សកម្មភាព និងគោលនយោបាយរបស់សមាគមអនុវត្តន៍បន្តទៅមុខទៀត,

ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ លោក ស៊ុម ម៉ាណែត ប្រធានប្រតិបត្តិសមាគមកសិករដើម្បីអភិវឌ្ឍនជីវភាព បានគោរពជម្រាបជូនពីសកម្មភាពការងាររបស់សមាគមដែលបានអនុវត្តន៍ក្នុងរយៈពេលកន្លងមក និងទិសដៅបន្តទៅមុខទៀត ហើយសមាគមស្នើសុំការគាំទ្រពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីអោយដំណើរការងារប្រព្រឹត្តទៅដោយរលូន ។
លោក ស៊ុម ម៉ាណែត បានជម្រាបជូនថា សមាគមកសិករដើម្បីអភិវឌ្ឍនជីវភាព បានបង្កើតឡើងកាលពីឆ្នាំ២០១៨ ហើយត្រូវបានចុះបញ្ជីការនូវក្រសួងមហាផ្ទៃ ថ្ងៃ០៧ ខែកុម្ភ: ឆ្នាំ២០១៩
សកម្មភាពដែលធ្វើការជាមួយ សហគមរួមមាន សហគមន៍ដីធ្លី សហគមន៍ព្រៃឈើ សហគមន៍កសិកម្ម និងសហគមន៍ធនធានធម្មជាតិ ដែលមានសមាជិកសរុបជាង ៣ពាន់គ្រួសារ ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានសំដែងនូវការគាំទ្រចំពោះសកម្មភាពការងាររបស់ សមាគមកសិករដើម្បីអភិវឌ្ឍនជីវភាព ហើយបានជម្រុញលើកទឹកចិត្តអោយថ្នាក់ដឹកនាំ សមាជិកសមាជិកា សមាគម បន្តកិច្ចសហការជាមួយ ក្រសួង ស្ថាប័នពាក់ពន្ធ័ ដើម្បីពង្រឹងប្រសិទ្ធិភាពការរបស់សមាគមអោយកាន់តែរីកចំរើនបន្ថែមទៀត ។
ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្តល់នូវថវិកាសម្រាប់ទិញ តុ កៅអី ទុកអោយក្រុមការងារ នៅក្នុងសមាគមកសិករដើម្បីអភិវឌ្ឍនជីវភាព បំពេញកិច្ចការងារ ៕