ឯកឧត្តម កែ គឹមយ៉ាន ចុះពិនិត្យការដាក់បណ្តាញទឹកសម្រាប់កាត់បន្ថយកម្តៅសីតុណ្ហភាពនៅតាមសាលាមតេ្តយ្យទូទាំងខេត្តបន្ទាយមានជ័យ

Toyota long bar

ឯកឧត្តម កែ គឹមយ៉ាន ចុះពិនិត្យការដាក់បណ្តាញទឹកសម្រាប់កាត់បន្ថយកម្តៅសីតុណ្ហភាពនៅតាមសាលាមតេ្តយ្យទូទាំងខេត្តបន្ទាយមានជ័យ។

ខេត្តបន្ទាយមានជ័យ ៖ នារសៀលថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារ អាជ្ញាធរគ្រប់ថ្នាក់អញ្ជើញចុះពិនិត្យការតបណ្ដាញទឹកដើម្បីកាត់បន្ថយភាពក្ដៅសីតុណ្ហភាពនៅតាមសាលារៀនដើម្បីសម្រួលដល់ការសិក្សារបស់សិស្សនុសិស្សមត្តេយ្យខេត្តបន្ទាយមានជ័យក្នុងកំឡុងរដូវក្តៅ។

ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បានណែនាំដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា សិស្សនុសិស្ស ឱ្យថែរក្សាសុខភាពតាមការណែនាំរបស់វិស័យសុខាភិបាល ដើម្បីសុខុមាលភាពខ្លួន ក្រុមគ្រួសារ និងសហគមន៍។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម កែ គឹមយ៉ាន បាននាំយកអំណោយចែកផ្តល់មាន ៖

Royal Group

១.លោកគ្រូ អ្នកគ្រូ ចំនួន៣៥នាក់ ម្នាក់ៗទទួលបានសារុង១ ថវិកា១ម៉ឺនរៀល។

២.សិស្សានុសិស្សចំនួន៥៨៦នាក់ ម្នាក់ៗទទួលបានកន្សែង១ និងនំមួយកញ្ចប់

៣.ឧបត្ថម្ភដល់សាលាគំរូស្រុកមង្គលបូរីមានថវិកាចំនួន១លានរៀល ជួយសាងសង់ក្លោងទ្វារសាលា ១ ឧបត្ថម្ភ Computer ចំនួន២៤ឈុត ដើម្បីឲ្យសិស្សានុសិស្សបានសិក្សារៀនសូត្រ។