សហភាពសហព័ន្ធយុវជនកម្ពុជា ភេសជ្ជៈ M-150 ចុះអនុស្សារណៈយោគយល់គ្នាលើការគាំទ្រព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer Leauge រយៈពេល3ឆ្នាំ 2024-2026

សហភាពសហព័ន្ធយុវជនកម្ពុជា និងភេសជ្ជៈ ប៉ូវកម្លាំង M-150 បានចុះអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពី កិច្ចសហការឧបត្ថម្ភ គាំទ្រព្រឹត្តការណ៍ប្រកួត បាល់ទាត់ពានរង្វាន់ Soccer League សម្រាប់រយៈពេល៣ឆ្នាំ ២០២៤-២០២៦ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម ខៀវ ភារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជា ប្រធានគណៈកម្មការ ប្រតិបត្តិរៀបចំ ការប្រកួត បាល់ទាត់ ពានរង្វាន់ Soccer League និងលោក សុខ ចេមី នាយកគ្រប់គ្រង ក្រុមហ៊ុនអេច អេស ស៊ី ត្រេឌីង ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខ ភេសជ្ជៈប៉ូវកម្លាំងM-150 កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅអាគារ The Kampus ។

លោក សុខ ចេមី នាយកគ្រប់គ្រង ក្រុមហ៊ុនអេច អេស ស៊ី ត្រេឌីង មានប្រសាសន៍ថា ក្រុមហ៊ុន អេច អេស ស៊ី និង ភេសជ្ជៈប៉ូវកម្លាំង M-150 ពិតជាមានសេចក្តី រីករាយណាស់ បានឧបត្ថម្ភដល់ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ ពានរង្វាន់Soccer League លើកទី៧ ជាថ្មីម្តងទៀត និងមាន រយៈពេល៣ឆ្នាំ ២០២៤ – ២០២៦ ដើម្បីចូលរួមចំណែក ជាមួយ សហព័ន្ធយុវជនកម្ពុជា ក៏ដូចជា រដ្ឋាភិបាល ក្នុងការគាំទ្រវិស័យកីឡា នៅប្រទេសកម្ពុជា ឲ្យកាន់តែមានភាពរីកចំរើន ជាបន្តបន្ទាប់។ ទស្សនៈវិស័យរបស់ក្រុមហ៊ុនអេច អេស ស៊ី និង ភេសជ្ជៈប៉ូវកម្លាំង M-150 គឺនៅតែ បន្តគាំទ្រវិស័យកីឡានៅកម្ពុជា និងចង់ឃើញប្រជាជនខ្មែរ គ្រប់រូបចូលរួមលេងកីឡា កីឡាអ្វីក៏ដោយអោយតែចូលចិត្ត ដើម្បីទទួលបានសុខភាពល្អ បង្កើនចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំង ធ្វើឲ្យយុវជនជៀសឆ្ងាយ ពីគ្រឿងញៀន និងអំពើ អបាយមុខផ្សេងៗ។

ឯកឧត្តម ខៀវ ភារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មការប្រតិបត្តិរៀបចំ ការប្រកួត បាល់ទាត់ពានរង្វាន់ Soccer League បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនអេច អេស ស៊ី និងភេសជ្ជៈប៉ូវកម្លាំងM-150 ដែលតែងតែចូលរួម ឧបត្ថម្ភក្នុងព្រឹត្តិការណ៍ កីឡានានា នាពេលកន្លងមក ទាំងព្រឹត្តិការណ៍ ប្រកួតបាល់ពានរង្វាន់ Soccer Leagueលើកទី៦ឆ្នាំ២០២៣ និងបន្តគាំទ្ររយៈពេល៣ឆ្នាំ ២០២៤ – ២០២៦ បន្ថែមទៀត ដែលការចូលរួម យ៉ាងសកម្មនេះពិតជា មានសារសំខាន់ណាស់ ក្នុងការជួយអោយការរៀបចំ ព្រឹត្តិការប្រកួត បាល់ពានរង្វាន់ Soccer League ដំណើរការរបានលូន និងជោគជ័យតាម ការគ្រោងទុក ក៏ដូចជាសក្ខីភាពបង្ហាញ ពីគោលជំហរ យ៉ាងមុតមាំរបស់ក្រុមហ៊ុន អេច អេស ស៊ី និងM-150 ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជាអោយកាន់តែរឹងមាំ រីកចម្រើន និងស្មើមុខ ស្មើមាត់នៅលើឆាកអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ Soccer League លើកទី៧នេះ នឹងចាប់ផ្តើមបើកជាផ្លូវការនៅ ខែមិថុនា រហូតដល់ខែកក្កដា ឆ្នាំ២០២៤ ដោយមានក្រុមបាល់ទាត់សរុបចំនួន ៦១ ក្រុមចូលរួម ក្នុងនោះ ក្រុមបាល់ ទាត់នារីមានចំនួន១៣ក្រុម ៕