កីឡាការិនីចំបាប់កម្ពុជា ឌិត សំណាង នឹងជួបកីឡាការិនី ឥណ្ឌា ឬកូរ៉េ នៅជើងឯកអាស៊ី

ម្ចាស់មេដាយសំរិទ្ធ ស៊ីហ្គេម ឆ្នាំ២០២៣ កីឡាការិនី ឌិត សំណាង នឹងត្រូវការប្រកួត ជាមួយ កីឡាការិនី មកពីប្រទេស ឥណ្ឌា នៅទីក្រុងBishkek សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ក្នុងវគ្គជម្រុះ ដោយមាន ១៣ប្រទេស ក្នុងប្រភេទទម្ងន់៥០គីឡូក្រោម ។

លោកស្រី ចូវ សុធារ៉ា គ្រូបង្វឹកជម្រើសជាតិ បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាជើងឯកអាស៊ីនេះ គឺជាការប្រកួតកម្រិត ដើម្បីស្វែងរកកីអីកីឡាអូឡាំពិក ប្រសិនបើឈានដល់វគ្កផ្តាច់ព្រ័ត គឺលេខ១ និងលេខ២ គឺស្វ័យប្រវត្តិតែម្ដង។ តែបើចាញ់ ត្រូវតែចូលរួមប្រកួតយកជម្រុះទៅអូឡាំពិកបន្ត។គ្រូបង្វឹកជាស្រ្តីរូបនេះ បន្តថា  ខ្ញុំមានជំនឿចិត្ត ឌិត សំណាង ពីព្រោះកីឡាការិនីរូបនេះ មានបទពិសោធន៍ក្នុងការប្រកួតធំជាច្រើន ជាពិសេសធ្លាប់បានហ្វឹកហាត់នៅប្រទេសចិនផងដែ។ 

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា ការបញ្ជូនកីឡាករ-កីឡាការិនីកម្ពុជា ២រូប គឺកីឡាការិនី ឌិត សំណាង និងកីឡាករ ហេង វុទ្ធី ដឹកនាំដោយលោកស្រី ចូវ សុធារ៉ា ជាគ្រូបង្វឹក មកកាន់ទីក្រុង Bishkek គឺមាន៣កម្មវិធី ទី១-ចូលរួមការប្រកួតកីឡាជើងឯកអាស៊ី ទី២-ចូលរួមបោះជំរំហ្វឹកហាត់ និងទី៣-ចូលរួមប្រកួតវគ្គជម្រុះអាស៊ី OG ។ លោក ខេស៊ី បាណេត បន្ថែមទៀតថា «ការចូលរួមព្រឹត្តិការណ៍អន្តរជាតិបែបនេះ គឺមានសារៈសំខាន់ សម្រាប់កីឡាចំបាប់ នៅកម្ពុជា ដើម្បីឲ្យកីឡាករ-កីឡការិនី បានសិក្សាពីប្រទេសផ្សេងទៀត អភិវឌ្ឍន៍ស្មារតីប្រកួតប្រជែងរបស់ពួកគេ និងលើកទឹកចិត្តដល់អ្នកចំបាប់ជំនាន់ក្រោយខិតខំដូចកីឡាករ-កីឡការិនីទាំង ២រូបនេះ ដើម្បីអាចទៅចូលរួមការប្រកួតថ្នាក់អន្តរជាតិ ជាមួយនឹងបទពិសោធន៍សិក្សាដ៏មានតម្លៃ ត្រៀមកីឡាស៊ីហ្គេម នៅថៃ» ។

គួរបញ្ជាក់ថា កីឡាការិនី ឌិត សំណាង ធ្លាប់ចាញ់ កីឡាការិនី ឥណ្ឌា ក្នុងលទ្ធផល ៨-៦ ចាញ់ ប៉ុន្មាន វិនាទី ចុង ក្រោយ ការប្រកួតលើកនេះជាឪកាសស្វែងរកជ័យជំនះវិញ និងស្វែងរកកៅអីកីឡាអូឡាំពិកផងដែរ៕