គណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខកងទ័ពសម្ព័ន្ធមេត្រីកងពលតូចអន្តរាគមន៏លេខ៤ ខេត្តឧត្តរមានជ័យ

គណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខកងទ័ពសម្ព័ន្ធមេត្រីកងពលតូចអន្តរាគមន៏លេខ៤ ខេត្តឧត្តរមានជ័យ 

 ……………….

គណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខកងទ័ពសម្ព័ន្ធមេត្រីកងពលតូចអន្តរាគមន៏លេខ៤ ចំណុះ កងពលធំអន្ត រាគមន៍លេខ២ ដែលកំពុងឈរជើងនៅភូមិអណ្តូងបរ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

ក្នុងឪកានោះឯកឧត្តម អភិបាលខេត្ត ក៏បាន ពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះលោកមេបញ្ជាការ មេបញ្ជាការរង ពលទាហាន និងក្រុមគ្រួសារកងទ័ព លោកគ្រូ អ្នកគ្រូបង្រៀន ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែន និងតាមគោលដៅផ្សេងៗទៀត។ កង ពលអន្តរាគមន៍ទី៤ ពីមួយឆ្នាំទៅមួយឆ្នាំមានការអភិវឌ្ឍរីកចម្រើនលើហេដ្ឋារចនាសម្ព័ន្ធ ជីវភាព ពិសេសលំនៅដ្ឋានរបស់បងប្អូន។ សង្ឃឹមថា បងប្អូនដែលមិនទាន់បានធ្វើការដាំដុះដំណាំ សូមអញ្ជើញធ្វើការដាំដុះ ដើម្បីបង្កើនជីវភាពគ្រួសារ  ពិសេសបានផ្តល់បរិស្ថានល្អសម្រាប់ការរស់នៅ ឆ្លើយ តប ទៅនឹងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានខិតំខំដោះស្រាយលំនៅដ្ឋាន ដីធ្លីជូនកងទ័ព គ្រួសារកងទ័ព។ ផ្តើមចេញ ពីការកសាងលំនៅដ្ឋាន ផ្ទះស្នាក់នៅ និងបែងចែកដីធ្លី ថ្ងៃក្រោយបងប្អូនចូលនិវត្តមានដីធ្លីបង្កបង្កើនផល មានលំនៅដ្ឋានស្នាក់នៅសមរម្យ ដូច្នេះយើងចូលរួមការដាំដុះ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។ ហើយអ្វីដែលសំខាន់បងប្អូនត្រូវខិតខំដាំដុះទទួលបានផ្លែផ្កានៃភោគផលនាពេលខាងមុខ។ ទន្ទឹមនោះ សូមថ្លែងអំណរគុណក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្រថៃខាង មកពីខេត្តព្រះសីហនុ បានមកជួយពិនិត្យ សុខភាពជូនបងប្អូនកងទ័ពបានចំនួន ២៧១នាក់ផងដែរ។

ឯកឧត្តម អភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានធ្វើការដឹកនាំយ៉ាងស្វាហាប់ លើកិច្ចការសង្គមបានល្អលឿនឆាប់ ទោះបីដំណាក់កាលពិភពលោកជួបបញ្ហាប្រឈម និងសន្តិសុខ តែកម្ពុជាមានដំណើរការល្អ។ លើសពីនេះ ការគ្រប់គ្រងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធមានភាពស្អាតស្អំចាកផុតពីគ្រឿងញៀនធ្វើឪ្យមានការប្រែប្រួលយ៉ាងឆាប់រហ័ស ហើយកងទ័ពរបស់យើងមិនមានការពាក់ព័ន្ធនឹងគ្រឿង ញៀន ប្រសិនបើមានការពាក់ព័ន្ធគ្រឿងញៀន មិនអនុញ្ញាតឪ្យបំរើការងារ ហើយមន្ត្រីរាជការ ក៏ត្រូវពិនិត្យរកសារធាតុញៀនដូចគ្នាផងដែរ តែបងប្អូនកងទ័ពបានធ្វើមួយជំហានមុនមន្ត្រីរាជការ ព្រោះបញ្ហាគ្រឿងញៀនធ្វើឪ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម។ ក្នុងឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ចំពោះកងកម្លាំង មន្ត្រីរាជការត្រូវមានភាពស្អាតស្អំ មិនត្រូវពាក់ព័ន្ធនិងគ្រឿងញៀន ព្រោះគ្រឿងញៀនមិនមានផលចំណេញនោះទេ មានតែខាតបង់ដូចជា ថវិកា សុខភាព អំពើហឹង្សាក្នុងគ្រួសារ ប៉ះពាល់វ័យបន្តពូជ ប៉ះពាល់ធនធានមនុស្ស។ យើងត្រូវខិតខំចៀសឪ្យផុតពីគ្រឿងញៀនទាំងអស់គ្នា។ 

ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយសម្តេច ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតមានដូចជា គ្រឿងឧបភោគ បរិភោគ និងថវិកា ក្នុងនោះ ត្រីចំហ៊ុយ ១៦២ជៀល បង្គាស្រស់ ២០គីឡូ  មឹកស្រស់ ២០គីឡូ បង្គារក្រៀម ២០គីឡូ ត្រីឆ្អើរ ២០០ គីឡូ  .ត្រីងៀត ២០០គីឡូ  ប្រហុក ៥០គីឡូ   ផ្អក ៥០គីឡូ   ទឹកស៊ីអ៊ីវ ១០០យូរ ទឹកត្រី ១០០យូរ   ទឹកបរិសុទ្ធ ១០០កេស ភេសជ្ជៈសរុប៤០០កេស និងឱសថ ១៦មុខ។ ចំណែកគ្រួសារកងទ័ព ២៥៣នាក់ ក្នុង ១នាក់ ទទួលបាន អង្គរ ២៥គីឡូ មី ១កេស ថវិកា ៥០,០០០៛។ ជូនលោកគ្រូ អ្នកគ្រូ ៧នាក់ ក្នុង១នាក់ ថវិកា ១០០,០០០៛ សិស្សានុសិស្ស  ២៣៧នាក់ ក្នុង ១នាក់ សៀវភៅ ៥ក្បាល ប៊ិច ២ដើម ថវិកា ១០,០០០រៀល និងផ្តល់ថវិកាដល់ទីបញ្ជាការអង្គភាពកងពលតូចអន្តររាគមន៍ លេខ៤  ២០,០០០,០០០រៀល និងវរសេនាតូចចំនួន៤ ក្នុងមួយវរ:សេនាតូចទទួលបានថវិកា  ៥,០០០,០០០រៀល។ ជូនកងទ័ពប្រចាំការ ១,២០៥នាក់ ក្នុង ១នាក់ ៥០,០០០ រៀល សរុបថវិកាឧបត្ថម និងសម្ភារៈ ១៥៩,៤៣៧,៨៥០ រៀល៕