ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន បានអញ្ជើញក្រុមសិល្បៈសមាគមចលនាវប្បធម៍ជាតិ មកធ្វើការសម្ដែងរបាំត្រុដិ ដើម្បីបណ្ដេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ ផ្លាស់ទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤,នាថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមសា ខាងមុខនេះ

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន បានអញ្ជើញក្រុមសិល្បៈសមាគមចលនាវប្បធម៍ជាតិ មកធ្វើការសម្ដែងរបាំត្រុដិ ដើម្បីបណ្ដេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ ផ្លាស់ទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤,នាថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមសា ខាងមុខនេះ,

នៅរសៀលថ្ងៃទី០២ ខែមេសា ១ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន បានអញ្ជើញក្រុមសិល្បៈសមាគមចលនាវប្បធម៍ជាតិ មកធ្វើការសម្ដែងរបាំត្រុដិ ដើម្បីបណ្ដេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ ផ្លាស់ទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ,

  

  របាំត្រុដិ គឺជារបាំតំណាងឲ្យការឆ្លងឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី និងកម្ចាត់ឧបទ្រពចង្រៃ និងដើម្បីប្រសិទ្ធិនូវសព្ទសាធុការពរជូនដល់អ្នកស្រុកក្នុងឱកាសឆ្នាំថ្មី ។

   យោង តាម សៀវភៅ « របាំ ប្រជាប្រិយ ខ្មែរ » នៃ ក្រុម ជំនុំ ទំនៀមទម្លាប់ ខ្មែរ លើក ឡើង ថា របាំ ត្រុដិ ជា របាំ ប្រជាប្រិយ មួយ បែប ដែល សព្វ ថ្ងៃនេះ គេ ឃើញ មាននៅ តែ ក្នុង ខេត្តសៀមរាប ហើយ ជួនកាល គេ ឃើញ នៅ ខេត្តបាត់ដំបង ខ្លះ ដែរ ត្រង់ ភូមិភាគ ណា ដែល នៅ ជាប់ នឹង ខេត្តសៀមរាប នោះ ឯង ។ របាំ ត្រុដិ មាន លេង តែ ក្នុង ពិធី បុណ្យចូលឆ្នាំ ខ្មែរ ប៉ុណ្ណោះ ដើម្បី ប្រសិទ្ធពរ ជ័យ សិរី សួស្តី ជូន ដល់ អ្នកស្រុក ក្នុង ឱកាស ចូល ឆ្នាំ ថ្មី ។

   ឈ្មោះថា « ត្រុដិ » ជា ពាក្យ ដើម មក ពី ភាសាសំស្ក្រឹត ប្រែ ថា « ផ្តាច់ ឬ កាត់ ផ្តាច់ » គឺ សំដៅ ដល់ ការ ផ្តាច់ ឆ្នាំ ឬ ការ កាត់ ផ្តាច់ ឆ្នាំ ចាស់ ចូល ទៅ ក្នុង ឆ្នាំ ថ្មី ហើយ ដែល នៅ មាន ជាប់ នាម ព្រះរាជ ពិធី មួយ ហៅ ថា « ត្រស្តិ សង្ក្រាន្ត » ជាប់ រហូត សព្វថ្ងៃ ។ ដូចនេះ ឃើញ ថា ឈ្មោះ របាំ ត្រុដិ បញ្ជាក់ ថា សម្រាប់ ប្រកប ឡើង នៅ ពេល ដំណាច់ឆ្នាំ នីមួយ ៗ មែន ប៉ុន្តែ តាម ទម្លាប់របស់ អ្នកស្រុក ជួនកាល គេ លេង របាំ នេះ នៅ ពេល ប្រារព្ធ ពិធី សុំ ទឹកភ្លៀង នៅ គ្រា ដែល ស្រុក ទេស រាំង ស្ងួត ជា ច្រើន ថ្ងៃខែ ម្តង ៗ ដែរ ។

  មិនតែប៉ុណ្ណោះ មាន ព័ត៌មាន ខ្លះ បាន បញ្ជាក់ ថា របាំ ត្រុដិ សេសសល់ នៅ ជាមួយ មនុស្ស ជាន់ ដើម ពួក ដែល រស់នៅ លើ ទឹកដី សុវណ្ណ ភូមិ ចាស់ តាំងពី ដែនដី នេះ ពុំ ទាន់ ទទួល អារ្យធម៌ ពី ប្រទេស ឥណ្ឌា នៅឡើយ គឺ ត្រកូល មនុស្ស មួយ ពួក នៅ ក្នុង ប្រទេស យើង ដែល អ្នកស្រុក ហៅ ថា « សំរែ »  ដែល សព្វថ្ងៃ ច្រើន រស់នៅ ក្នុង ភូមិភាគ ខាងជើង បឹង ទន្លេសាប នេះឯង ។

   ចាស់បុរាណតែងជឿថានៅពេលណាមានម្រឹគ ឬសត្វព្រៃឯណាចូលក្នុងភូមិ នោះប្រផ្នូលអាក្រក់នឹងកេីតឡេីងព្រោះ ថាសត្វនោះរស់តែក្នុងព្រៃមិនដែលបរខ្ចាត់រត់ចូលភូមិស្រុកឡេីយ បេីកាលណាបោលចូលភូមិឯណាហេីយតែងទម្លាប់ឈ្មុលដកដំណាំនាំអោយខូចខាតផលរបស់អ្នកស្រុក ម្យ៉ាងគេជឿថាសត្វនោះនាំឧបទ្រព្យចង្រៃមកដល់ភូមិស្រុក ទេីបអ្នកភូមិនោះត្រូវបណ្តេញ ឬកំចាត់សត្វនោះចេញពីក្នុងភូមិ …។ 

  ចំណេរក្រោយមក របាំត្រុដិក៏ត្រូវបានសំដែងជូនជារៀងរាល់ឆ្នាំ ក្នុងគិម្ហន្តរដូវពោលគឺរដូវក្តៅ រដូវកាលសង្ក្រាន្តចូលឆ្នាំខ្មែរ ក្នុងគោលបំណងកាត់ផ្តាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ក៏ដូចជាបណ្តេញនូវឧបទ្រព្យចង្រៃទាំងពួងក្នុងឆ្នាំចាស់អោយជ្រះស្រលះ ហេីយចម្រេីនពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មីចូលមកជំនួសវិញ ។

  បើតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានពន្យល់ថា របាំត្រុដិ ជាមរតករបស់បងប្អូនជនជាតិសំរ៉ែ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងវប្បធម៌ បានឲ្យដឹងទៀតថា ពាក្យថា ត្រុដិ គឺពាក្យដើមមកពីភាសាសំស្រ្តឹត ប្រែថាផ្តាច់ ឬ កាត់ផ្តាច់ សំដៅដល់ការផ្តាច់ឆ្នាំ ឬ កាត់ផ្តាច់ឆ្នាំចាស់ ចូលឆ្នាំថ្មី ហើយដែលមានជាប់នាមព្រះរាជពិធីមួយ ហៅថា ត្រិស្ត សង្រ្គាន្ត ជាប់រហូតមកដល់សព្វថ្ងៃ ៕