ពិធីប្រគល់ និងទទួលសម្ភារៈបច្ចេកទេសរួមមាន Computer 50 គ្រឿង Printer 25 គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ជូនដល់ក្រុមការងារព័ត៌មាន និងសាធារណមតិ ទាំង២៥ រាជធានី ខេត្ត

ពិធីប្រគល់ និងទទួលសម្ភារៈបច្ចេកទេសរួមមាន Computer 50 គ្រឿង Printer 25 គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ជូនដល់ក្រុមការងារព័ត៌មាន និងសាធារណមតិ ទាំង២៥ រាជធានី ខេត្ត, 

  ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមត ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រួមទាំងគណៈអធិបតី បានធ្វើការប្រគល់ជូននូវសម្ភារៈបច្ចេកទេស រួមមាន Computer 50 គ្រឿង Printer 25 គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុមការងារព័ត៌មាន និងសាធារណមតិ រាជធានី ខេត្តទាំង២៥ ក្នុងឱកាសដែល ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាស្តីពី «តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ សម្រាប់រដ្ឋបាលរាជធានីខេត្ត» នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ៕