ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) និង ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អញ្ជើញធ្វើ បទឧទ្ទេសនាមស្តីពីតួនាទីនិងភារកិច្ច របៀបរបបការងាររបស់ក្រុមការងារព័ត៌មាននិងសាធារណមតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) និង ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អញ្ជើញធ្វើ បទឧទ្ទេសនាមស្តីពីតួនាទីនិងភារកិច្ច របៀបរបបការងាររបស់ក្រុមការងារព័ត៌មាននិងសាធារណមតិ, 

  បទឧទ្ទេសនាមនេះធ្វើឡើងក្នុងឱកាសដែលក្រសួងព័ត៌មាន រៀបចំសិក្ខាសាលា តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិសម្រាប់រដ្ឋបាលរាជធានី-ខេត្ត នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២៤ នាសណ្ឋាគារភ្នំពេញ។

   ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ក៏បានធ្វើបទឧទ្ទេសនាមទាក់ទង ការតាមដាន វិភាគ និងវាយតម្លៃព័ត៌មានដើម្បីឆ្លើយតបដោយសម្របសម្រួលជាមួយ ថ្នាក់ដឹកនាំទទួលបន្ទុកព័ត៌មានរាជធានី-ខេត្ត, សារៈសំខាន់និងការងារផ្សព្វផ្សាយសមិទ្ធផល និងសកម្មភាពការងាររបស់រាជធានី-ខេត្ត, ការរៀបចំនិងពង្រឹងបណ្តាញការងារជាមួយអ្នកសារព័ត៌មានដើម្បីជម្រុញកិច្ចសហការ លើការផ្សព្វផ្សាយ និងការងារព័ត៌មាន,

រួមទាំងក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យព័ត៌មាន ៕

រូបថត៖ ឌី ណារិន