រដ្ឋបាលខេត្តឃ្យុងគីដូ នៃសារធារណរដ្ឋកូរ៉េប្រគល់អំណោយជូនអ្នកតំណាងរាស្ត្រខេត្តកំពង់ធំ

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា បានរៀបចំ ពិធីប្រគល់ ទទួល អំណោយ ពី រដ្ឋបាលខេត្តឃ្យុងគីដូ នៃសារធារណរដ្ឋកូរ៉េជូនដល់ អ្នកតំណាងរាស្ត្រខេត្តកំពង់ធំ។

ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តកំពង់ធំ និងលោក PARK WOOHEE ប្រធានអង្គការ មូល និធិ សុខុមាលភាពសង្គម GO & DO អន្តរជាតិ នៃសាធារណរដ្ឋកូរ៉េ បាន រៀបចំនូវពិធី ប្រគល់ ទទួលរថយន្តសង្គ្រោះបន្ទាន់ ចំនួន២គ្រឿង និងរថយន្ត ពន្លត់ អគ្គិភ័យ ចំនួន២គ្រឿង ពីខេត្តឃ្យុងគីដូ តាមរយៈមូល និធិ សុ ខុ មាលភាពសង្គម GO&DO អន្តរជាតិ ជូនដល់អ្នកតំណាងរាស្ត្រនៃខេត្តកំពង់ធំ។

អំណោយជារថយន្តសង្គ្រោះបន្ទាន់ និង រថយ ន្ត ពន្លត់ អគ្គិភ័យ នឹងបម្រើជាប្រយោជន៍ដល់ផ្នែកសុខាភិបាល និងសុខុមាលភាពរបស់ប្រជាពល រដ្ឋ ក្នុង មូលដ្ឋាន ខេត្តកំពង់ធំ។

សកម្មភាពនេះគឺបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ មនុស្សធម៌ គុណធម៌ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ លើកកម្ពស់ការពិនិត្យ និងព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ មានក្រមសីលធម៌ និងវិជ្ជាជីវៈជំនាញច្បាស់លាស់ ហើយរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គីភ័យ ដែលបានផ្តល់ជូននេះ ត្រូវយកចិត្តទុកដាក់ថែរក្សា ការពារឱ្យបានល្អ និងធានាយកទៅប្រើប្រាស់តាមគោលដៅជំនាញ។