ជំនួបខ្លាំងប៉ះខ្លាំង ដើម្បីដណ្តើមខ្សែក្រវាត់ស្តេចគ្រុឌ និងប្រាក់រង្វាន់សរុប ១០០ លានរៀល នៅក្នុងព្រឹត្តិការណ៍ប្រដាល់គ្រុឌគុនខ្មែរ Reign of Kings

Toyota long bar

Reign of Kings ជាមហាព្រឹត្តិការណ៍ប្រដាល់ដ៏ធំសម្បើមមួយ ក្នុងព្រឹត្តិការណ៍កម្សាន្ត “Vattanac All In Festival” ដែលនឹងធ្វើឲ្យកក្រើកសង្វៀន ក្នុងជំនួបមិនធ្លាប់មានរវាងអ្នកខ្លាំ​ងប៉ះអ្នកខ្លាំង នៅសង្វៀនប្រដាល់គ្រុឌគុនខ្មែរ ដោយចម្រាញ់សុទ្ធតែកំពូលកីឡាករប្រដាល់ខ្មែរ និងកីឡាករប្រដាល់អន្តរជាតិល្បីៗប្រចាំសង្វៀន RWS មកប្រកួតគ្នាលក្ខណៈគូមិត្តភាពអន្តរជាតិ គូសងសឹង និងគូដណ្តើមខ្សែក្រវាត់ស្តេចគ្រុឌ និងប្រាក់រង្វាន់សរុប ១០០ លានរៀល។

 

ប្រជាជនកម្ពុជានឹងជក់ចិត្ត ដិតអារម្មណ៍ ជាមួយសមាភាពកីឡាករប្រដាល់ខ្លាំងៗដូចជា៖

 

សំរាប់ថ្ងៃ ៣០ មិនា ២០២៤

  1. ព្រីង សុផាវត្តី Vs អេម ម៉ា60Kg មកពីប្រទេសបារាំង
  2. លីសុខា Vs គឿបសុវណ្ណឃីម 54Kg
  3. ពេជ្រសុឃីម Vs រិទ្ធ វិបុល 54Kg
  4. រិទ្ធី ចាន់ណា Vs COlOVIS Bryanមកពីប្រទេសប្រេស៊ីល
  5. លី រិទ្ធី Vs UNALBURAK 75kg លក្ខណៈអំបោះឆៅមកពីប្រទេសតួគី
  6. ធន់ ស៊ីហុង Vs EMRE OZMEN 60Kg មកពីប្រទេសតួគី
  7. ធន់ រិទ្ធី Vs ALI YOUSEF 73Kg លក្ខណៈអំបោះឆៅមកពីប្រទេសអ៊ីរ៉ង់
  8. លន់ ឡៅចិត្រា Vs CHUJAROEN DABRASARAKHAM 65Kg មកពីប្រទេសថៃ

 

សំរាប់ថ្ងៃ ៣១ មិនា ២០២៤

Royal Group
  1. ឡៅសៃណេត Vs ឡុង ពិសិដ្ឋ 51Kg
  2. AHMADI FARYAD មកពីអ៊ីរ៉ង Vs KAD DOUR 69Kg
  3. គឹម វាសនា Vs AYOUB PORIYA 69Kg
  4. ធន់ ផានិត Vs MILAD HASSAN 57Kg
  5. ឡៅ ចិត្រា Vs SAMMY
  6. ឃឹម ឌីម៉ា Vs  THONGNOY VORSANGPRAPAI
  7. លន បញ្ញា VS PETCHDAM PETCHYINDEE ACADEMY 65Kg

 

លើសពីកម្មវិធីប្រដាល់​គ្រុឌគុនខ្មែរ Reign of Kings ដ៏អស្ចារ្យនេះ នៅក្នុងព្រឹត្តិការណ៍កម្សាន្តដ៏ធំ “Vattanac All In Festival” ក៏បានដាក់បញ្ចូលការសម្តែងសិល្បៈបុរាណ ការប្រគំតន្រ្តី ដែលចូលរួមដោយតារាល្បីៗដូចជាអ្នកនាង ទេព បូព្រឹក្ស កញ្ញា រ៉ាប៊ី ជាពិសេសផ្ទាំងទស្សនីយភាពបង្ហោះដ្រូន (Drone Show) រាប់រយ​គ្រឿង​នៅ​លើ​អាកាសមិនធ្លាប់មានដំបូង​បំផុតនៅកម្ពុជា។

 

ត្រៀមខ្លួនចូលរួមដោយសេរី ទទួលយកបទពិសោធន៍ថ្មីហើយប្លែក នៅក្នុងព្រឹត្តិការណ៍កម្សាន្តដ៏ធំ “Vattanac All In Festival” ដែលរៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី រយៈពេល២ថ្ងៃពេញ គឺថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណគម្រោងអភិវឌ្ឍន៍ វឌ្ឍនៈវីល ផ្លូវលេខ 114 (ផ្លូវវឌ្ឍនៈ) ខាងត្បូងរោងចក្រ វឌ្ឍនៈ ប្រ៊ូវើរី ស្ថិតនៅភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

 

គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដែលជាផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏បានបន្តចូលរួមផ្សព្វផ្សាយគុនខ្មែរដោយដាក់បញ្ចូលវត្តមានកីឡាករប្រដាល់គុនខ្មែរនៅលើឡានក្រុងសារធារណៈ ក្នុងគោលបំណងជំរុញលើកទឹកចិត្តកីឡាករ ព្រមទាំងលើកតម្កើងវិស័យប្រដាល់គុនខ្មែរឲ្យកាន់តែល្បីល្បាញ។