ដំបូងគេនៅកម្ពុជា ! មហាព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវ៉ាត់ស្តេចគ្រុឌគុនខ្មែរ The Reign of Kings អមជាមួយព្រឹត្តិការណ៍បង្ហោះ Drones ប្រមាណ ៥០០ គ្រឿង

នៅចុងសប្ដាហ៏នេះមហាព្រឹត្តិការណ៍ Krud Kun Khmer: The Reign of Kings ប្រជុំដោយជើងខ្លាំងលំដាប់ប្រទេសកម្ពុជាប៉ះលំដាប់ប្រទេសថៃនិងប្រទេសចំនួន៥ផ្សេងទៀតក្នុងរយៈពេល២ថ្ងៃជាប់គ្នា ដើម្បីស្វែករកជើងខ្លាំងដណ្ដើមខ្សែក្រវ៉ាត់ស្ដេចគ្រុឌថ្មី ។
កម្មវិធីប្រដាល់គ្រុឌគុនខ្មែរ The Reign Of King ឧបតម្ថផ្ដាច់មុខដោយភេសជ្ជប៉ូវកម្លាំងគ្រុឌ និងភេសជ្ជៈកីឡា វីអេកទីវ បានចំណាយប្រាក់រង្វាន់សរុបរហូតដល់ 100 លានរៀល ដែលមានការប្រកួតលក្ខណៈដូចជា
4 MEN 4 TOURNAMENTS 4 COUNTRIES វាយលក្ខណៈអំបោះឆៅដណ្តើមខ្សែក្រវ៉ាត់ស្តេចគ្រុឌ គុនខ្មែរ ការប្រកួតលក្ខណៈអំបោះឆៅដណ្តើមខ្សែក្រវ៉ាត់ស្តេចគ្រុឌគុនខ្មែរ និងការប្រកួតដណ្តើមខ្សែក្រវ៉ាត់ ស្តេចគ្រុឌ គុនខ្មែរដែលមានប្រាក់រង្វាន់សរុបដល់ ១០០លានរៀល លើតម្លៃខ្លួនបន្ថែមទៀត ។
ការប្រកួតរយះពេល២ថ្ងៃសង្វៀន KRUD KUN KHMER: The Reign of Kings នេះដែរក៏មានកីឡាករល្បីៗដូចជាៈ
សំរាប់ថ្ងៃ ៣០ មិនា ២០២៤
1. ព្រីង សុផាវត្តី Vs អេម ម៉ា60Kg មកពីប្រទេសបារាំង
2. លីសុខា Vs គឿបសុវណ្ណឃីម 54Kg
3. ពេជ្រសុឃីម Vs រិទ្ធ វិបុល 54Kg
4. រិទ្ធី ចាន់ណា Vs COlOVIS Bryanមកពីប្រទេសប្រេស៊ីល
5. លី រិទ្ធី Vs UNALBURAK 75kg លក្ខណៈអំបោះឆៅមកពីប្រទេសតួគី
6. ធន់ ស៊ីហុង Vs EMRE OZMEN 60Kg មកពីប្រទេសតួគី
7. ធន់ រិទ្ធី Vs ALI YOUSEF 73Kg លក្ខណៈអំបោះឆៅមកពីប្រទេសអ៊ីរ៉ង់
8. លន់ ឡៅចិត្រា Vs CHUJAROEN DABRASARAKHAM 65Kg មកពីប្រទេសថៃ

សំរាប់ថ្ងៃ ៣១ មិនា ២០២៤
1. ឡៅសៃណេត Vs ឡុង ពិសិដ្ឋ 51Kg
2. AHMADI FARYAD មកពីអ៊ីរ៉ង Vs KAD DOUR 69Kg
3. គឹម វាសនា Vs AYOUB PORIYA 69Kg
4. ធន់ ផានិត Vs MILAD HASSAN 57Kg
5. ឡៅ ចិត្រា Vs SAMMY
6. ឃឹម ឌីម៉ា Vs THONGNOY VORSANGPRAPAI
7. លន បញ្ញា VS PETCHDAM PETCHYINDEE ACADEMY 65Kg

កាន់តែអស្ចារ្យជាងនេះទៅទៀត ក្រៅពីការប្រគួតប្រដាល់គ្រុឌគុនខ្មែរ នឹងមានព្រឹត្តិកាណ៍ដ៏ធំអស្ចារ្យមួយទៀត គឺជាការបង្ហោះដ្រូនប្រមាណ ៥០០ គ្រឿង ដែលជាផ្ទាំងទស្សនីយភាពដ៏មហោស្ចារ្យការបង្ហោះដ្រូនជារូបខ្សែក្រវ៉ាត់ស្តេចគ្រុឌ គុនខ្មែរ ដ៏ស្រស់ស្អាតនៅលើអាកាស និងទស្សនីភាពផ្សេងៗទឿតដំបូងគេលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។

ដើម្បីលើកទឹកចិត្តនិងការទទួលយកអារម្មណ៍រំភើបជាមួយទស្សនីយភាពជាច្រើនទៀតក្នុងនោះក៏មានការសំដែងពិសេសៗដូចជាការសម្តែងស្គរជ័យ ចម្រុះលាយលំក្បាច់កន្រ្ទឹម គុនល្បុក្កតោ និង ការសម្តែងពីសិល្បៈករល្បីៗជាច្រើនៗដូចជា អ្នកនាងទេពបូព្រឹក កញ្ញា រ៉ាប៊ី ផងដែរ។ សូមកុំភ្លេច ចូលរួមទស្សនាផ្ទាល់ដោយសេរី នៅ 30-31 មីនា 2024 ក្នុង បរិវេណគម្រោងអភិវឌ្ឍន៍ វឌ្ឍនៈវីល ផ្លូវលេខ 114 (VATTANAC ROAD) , ខាងត្បូងរោងចក្រ វឌ្ឍនៈប្រ៊ូវើរី ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។