ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភា និង ជាប្រធានសភាតំណាងរាស្ត្រ នៃព្រះរាជាណាចក្រថៃ បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់សភាថៃ អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព

ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភា និង ជាប្រធានសភាតំណាងរាស្ត្រ នៃព្រះរាជាណាចក្រថៃ បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់សភាថៃ
មកបំពេញទស្សនកិច្ចជាផ្លូវការ និង មិត្តភាព នៅព្រះរាជា
ណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្ត ហោះលេខ TG 586  នៅព្រឹកថ្ងៃទី២១ ខែ មិនា ឆ្នាំ ២០២៤ ប្រកបដោយសុវត្ថិភាព និងមានការទទួលបដិសណ្ឋាកិច្ចស្វាគមន៌យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម  វងសូត អនុប្រធានទី២ រដ្ឋសភា និង  ឯកឧត្តម Cherdkiat Atthakor ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃព្ររាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តម និង លោកជំទាវ  ថ្នាក់ដឹកនាំជាច្រើនរូបទៀតផងដែរ ។
សូមជម្រាបថា ៖ តបតាមការ អញ្ជើញរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភា នៃព្រះរាជាណា- ចក្រថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជា

ណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។ នៅក្នុងកំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា នឹងចូលជួបសម្តែងការគួរសម ជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ

ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មថា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ នឹងជួបសវនាការ និង ពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទីនៃព្រះរាជាណាចក្រ កម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា៖ នៅក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ នឹងអញ្ជើញចូលរួមក្នុងពិធីពិសារ អាហារស្រាយបួសខែរ៉ាម៉ាឌននៃសាសនាឥស្លាមកម្ពុជាលើកទី៨៕