សភាតំណាងសហរដ្ឋអាម៉េរិក បានអនុម័តលើសេចក្តីសម្រេចមួយ ដែលនឹងអាចបង្ខំឲ្យម្ចាស់បណ្តាញសង្គម TikTok លក់វាចោល ឬអាចត្រូវបិទ

សភាតំណាងសហរដ្ឋអាម៉េរិក បានអនុម័តលើសេចក្តីសម្រេចមួយកាលពីថ្ងៃពុធ ដែលនឹងឱ្យម្ចាស់បណ្តាញសង្គម TikTok ជនជាតិចិនរបស់ក្រុមហ៊ុន ByteDance មានពេល ៦ខែដើម្បីដកចេញ app ឬកម្មវិធីវីដេអូខ្លីៗរបស់អាម៉េរិកចេញ បើមិនដូចច្នេះទេ នឹងប្រឈម មុខនឹងការហាមឃាត់បិទមិនឲ្យប្រើប្រាស់ ដែលនេះជាការគំរាមកំហែងដ៏ធំបំផុត ចំពោះកម្មវិធីនេះចាប់តាំងពីរដ្ឋបាល Trump មកម៉្លេះ។

# ប្រភព Reuters News
# សម្រួលដោយ លឹមហួយ