វិទ្យាស្ថានខេមអេដ រៀបចំកម្មវិធីការជួបជុំនិស្សិតថ្នាក់អនុបណ្ឌិត អបអរសាទរ ចំពោះស្នាដៃឆ្នើមរបស់សិស្សនិស្សិត នៅក្នុងកម្មវិធីសិក្សាកន្លងមក និងផ្សារភ្ជាប់ទំនាក់ទំនងរវាងនិស្សិត និងនិស្សិត

វិទ្យាស្ថានខេមអេដ  ដែលជាគ្រឹះស្ថានអប់រំផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ឈានមុខគេក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធី  ជួបជុំសិស្សនិស្សិតថ្នាក់អនុបណ្ឌិត លើក២ ប្រកបដោយភាពជោគជ័យ ដែលអនុញ្ញាតឲ្យនិស្សិតពីគ្រប់ឆមាសបានស្គាល់គ្នា និងមានការចូលរួមផ្ទាល់របស់តំណាងពីបណ្ដាក្រុមហ៊ុនផងដែរ ខណៈពេលដែលវគ្គសិក្សាទី៤ សម្រាប់ថ្នាក់ក្រោយបរិញ្ញាបត្រ (Masters in Accounting & Finance) ដែលមានគួបផ្សំនឹងកម្មវិធីសិក្សា ACCA បានចាប់ផ្តើមដោយរលូន។

កម្មវិធី ការជួបជុំនិស្សិត ថ្នាក់ក្រោយបរិញ្ញាបត្រ បានរៀបចំធ្វើឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងគោរព និងអបអរសាទរ ចំពោះស្នាដៃឆ្នើមរបស់សិស្សនិស្សិតយើង នៅក្នុងកម្មវិធីសិក្សាកន្លងមក និងផ្សារភ្ជាប់ទំនាក់ទំនងរវាងនិស្សិត។

លោកនាយកសាលាវិទ្យាស្ថានខេមអេដ ខេ ស៊ីបាណេត បានមានប្រសាសន៍ថា ការជួបជុំដ៏មានអត្ថន័យ អប់រំដល់និស្សិត ដែលជាធនធានដ៏សំខាន់ ក្នុងការប្រើប្រាស់ជំនាញ គណនេយ្យ និងហិរញ្ញវត្ថុ ប្រកបដោយស្តង់ដារ និងបានលើកទឹកចិត្តនិស្សិតក្នុងការខិតខំសិក្សា ដើម្បីទទួលបានជ័យលាភីលេខ១ ក្នុងការប្រឡងអន្តរជាតិ ACCA និង CAT ដែលនឹងត្រូវទទួលបានការឧបត្ថម្ភពីវិទ្យាស្ថាខេមអេដ ក្នុងការធ្វើទស្សនកិច្ចសិក្សានៅចក្រភពអង់គ្លេស ។ កញ្ញា Song Sreyratha ដែលបានបញ្ចប់ថ្នាក់ ACCA និងបច្ចុប្បន្នជា Audit Partner នៅក្រុមហ៊ុនសវនកម្មអន្តរជាតិ  BDO Cambodia និងលោកប្រធានផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុន  HEINEKEN Cambodia ក៏បានចែករំលែកនូវគុណវុឌ្ឍិ ដែលជាតម្រូវការរបស់ក្រុមហ៊ុន ហើយក៏បានលើកទឹកចិត្តឱ្យនិស្សិតខិតខំប្រឹងប្រែងក្នុងការកញ្ចប់ការសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ និង ACCA ដើម្បីចាប់យកនូវការងារដែលជាក្ដីស្រមៃក្នុងជំនាញគណនេយ្យ និងហិរញ្ញវត្ថុនេះ។

លើសពីនេះទៅទៀត អតីតនិស្សិតថ្នាក់អនុបណ្ឌិត Ms. So Nyvanrady ក៏បានចែករំលែកគន្លឹះសំខាន់ៗ ដើម្បីបញ្ចប់កម្មវិធីសិក្សានេះឱ្យបានជោគជ័យ។ ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ និស្សិតប្រមាណជា១៥០ នាក់បានចូលរួមយ៉ាងសកម្មនៅក្នុង networking game ព្រមទំាងទទួលបានរង្វាន់ដែលឧបត្ថម្ភដោយ Voltra Motors, FoodPanda, XLabs , Hyatt Regency Hotel, LAMY Pens, Sombok Restaurant និង Heineken Cambodia។

កម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ  ព្រមទំាងកម្មវិធី ACCA ដែលផ្តល់ដោយវិទ្យាស្ថានខេមអេដ អនុញ្ញាតឲ្យសិស្សទទួលបាននូវចំណេះដឹង  និងទ្រឹស្ដីដ៏ទូលំទូលាយក្នុងការអភិវឌ្ឍនអាជីពការងារ និងទទួលបានពិសោធន៍ជាក់ស្តែង ក្នុងវិស័យគណនេយ្យហិរញ្ញវត្ថុ គណនេយ្យ គ្រប់គ្រង ពន្ធដារ សវនកម្ម និងយុទ្ធសាស្រ្តអាជីវកម្ម។ ម្យ៉ាងទៀត អតីតនិស្សិតមកពីវិទ្យាស្ថានខេមអេដ ភាគច្រើនទទួលបានមុខតំណែងនៅក្នុងក្រុមហ៊ុនដ៏មានកិត្យានុភាព ដូចជាក្រុមហ៊ុនសវនកម្មអន្តរជាតិ Deloitte, KPMG, Ernst & Young, PwC, BDO, Grant Thornton និង Baker Tilly ដែលធ្វើឱ្យសាលាមានកេរ្តិ៍ឈ្មោះល្បីល្បាយ និងជាប្រភពនៃទេពកោសល្យដែលក្រុមហ៊ុនអាចទុកចិត្តបាន។

ខេមអេដ គឺជាវិទ្យាស្ថានតែមួយគត់ ក្នុងប្រទេសកម្ពុជា ដែលមានលក្ខណៈសម្បត្តិផ្នែកហិរញ្ញវត្ថុ ដែលទទួលស្គាល់ទាំងក្នុងតំបន់ និងសកលលោក និងផ្តល់ឱ្យនិស្សិតកម្ពុជាទទួលបាននូវឱកាសពិសេសក្នុងការបន្តអាជីពរបស់ពួកគេនៅបរទេស។ សម្រាប់សិស្សដែលចាប់អារម្មណ៍ក្នុងកម្មវិធី Masters in Accounting & Finance + ACCA អាចស្វែងរកព័ត៌មានលម្អិតនៅលើគេហទំព័រផ្លូវការរបស់សាលាគឺ www.cam-ed.com ។ កម្មវិធីនេះផ្តល់ជូននូវថ្នាក់រៀនពេលល្ងាច និងចុងសប្តាហ៍ដែលនិស្សិតអាចបត់បែនបាន ជាមួយនឹងការបញ្ចុះតម្លៃសាជីវកម្មសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ដែលប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍន៍វិជ្ជាជីវៈរបស់បុគ្គលិករបស់ពួកគេ។

 

សម្រាប់ព័ត៌មានបន្ថែម ឬការដាក់ពាក្យ សូមទំនាក់ទំនង៖

លោកស្រី សំ សុគន្ធារី អនុប្រធានជាន់ខ្ពស់ និងជាប្រធានផ្នែក Admissions

Email : management@cam-ed.com

កញ្ញា Shauna O Mahony ទីប្រឹក្សាថ្នាក់អនុបណ្ឌិត

Email : shauna@cam-ed.com