គណ:កម្មការទី៥ នៃរដ្ឋសភា ជួបពិភាក្សាការងាជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ដឹកនាំប្រតិភូគណៈកម្មការទី៥ និងតំណាងគណៈកម្មការពាក់ព័ន្ធនានាជួបប្រជុំជាមួយ ឯកឧត្តម សុខចិន្តា សោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងសហការី ដើម្បីសិក្សាស្វែងយល់ ពីគោលនយោបាយការបរទេសកម្ពុជា ការទូតសេដ្ឋកិច្ច ភាពជាដៃគូក្នុងតំបន់ និងអន្តរជាតិ នៅក្នុងរបត់ពិភពលោកមួយដែលមានលក្ខណៈពហុប៉ូល ពហុសណ្ឋាន និងស្មុគស្មាញ ដែលបាននាំមកនូវការផ្លាស់ប្តូរនៃទំនាក់ទំនងអន្តរជាតិជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន។

ឯកឧត្តម សុខ ចិន្តាសោភា បានមានប្រសាសន៍ជម្រាបជូនឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភាជាពិសេសឯកឧត្តមប្រធានគណៈកម្មការទី៥ជ្រាបថាក្នុងរយះពេល៦ខែដែលរាជរដ្ឋាភិបាលបានបង្កើតឡើងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយវិស័យកាទូតមានភាពរីកចម្រើនលើឆាកអន្តរជាតិដោយធ្វើការទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្ត ក៏ដូចបណ្តាប្រទេសផ្សេងៗ ទោះស្ថិតក្នុងស្ថានភាពពិភពលោកមានការប្រែប្រួលសកលពហុនិយមពីមួយឆ្នាំទៅមួយឆ្នាំមានការតានតឹងពីសង្គ្រាមយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់នៅគោលនយោបាយសន្តិភាពផ្សះផ្សាជាតិនៅក្នុងតំបន់ក៏ដូចជាក្នុងឆាកអន្តរជាតិ។ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីសំណាក់សម្តេចបវរធិបតីក្រសូងបានដាក់ចេញនៅយុទ្ធសាស្ត្រក្នុងការទំនាក់ទំនងការទូតទាំងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច ផ្នែកពាណិជ្ជកម្មដើម្បីធ្វើយ៉ាងណាគៀរគរអ្នកវិនិយោគិនឳ្យមកធ្វើវិយោគទន់នៅកម្ពុជាឳកាន់តែច្រើនដើម្បីធ្វើឳ្យមានទីផ្សាការងារសម្រាប់បងប្អូនប្រជាពលរដ្ឋជាពិសេសធ្វើឳ្យសេដ្ឋកិច្ចជាតិមានភាពរីកចម្រើន។

ក្រោយពីបានស្តាប់នៅការរាយការណ៍ពីវឌ្ឍនភាពការងាររបស់ក្រសួងរួចមកឯកឧត្តម សួស យ៉ារ៉ា បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានយកចិត្តទុកដាក់លើការងារការទូតមិនថាក្នុងតំបន់ ឬឆាកអន្តរជាតិតែងទទួលបានលទ្ធផលគួរជាទីមោទន ជាពិសេសក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឳ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់។ ឯកឧត្តមបន្តថាការជួបប្រជុំរវាងគណៈកម្មការទិ៥ នៃរដ្ឋសភា និងក្រសួងការទេស និងសហប្រតិបត្តិការអន្តរជាតិគឺបញ្ចាក់ពីភាពស្និតស្នាលជាពិសេសបានចែករំលែកនៅគោលនយោបាយមួយចំនួនដែលជាមូលដ្ឋានគ្រឹះ ជាអទិភាពរវាងរាជរដ្ឋាភិបាល និងរដ្ឋសភាអាណត្តទី៧ធ្វើការប្រឹងប្រែងយកចិត្តទុកដាក់ដើម្បីជាឧត្តមប្រយោជន៍ជាតិ ៕