ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ជា ប្រធានគណៈបញ្ជាការយុទ្ធនាការ អញ្ជើញជាអធិបតី បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និង លើក ទិស ដៅ ការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធ ប្រឆាំង គ្រឿង ញៀនខុសច្បាប់លើកទី៩ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ

ឯកឧត្តម មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន អោយ ដឹងពីរបាយការណ៍ លទ្ធ ផលការងារដែលសម្រេចបានក្នុងឆ្មាំ២០២៣ រួមមាន  ការងារផ្សព្វផ្សាយ អប់រំ បានធ្វើសកម្មភាព ប្រកប ដោយវិធី សាស្ត្រ ជាក់ ស្តែង តាមមធ្យោបាយ សមស្រប ហើយគ្របដណ្តប់ លើអ្នកដែលបានទទួលនូវសារអប់រំ ពីបញ្ហា គ្រឿង ញៀន បានចំនួន ជាង១៥លានអង្គ/នាក់។ ការងារព្យាបាល ស្ថានីតិសម្បទា និងសមាហរណកម្ម បានគ្រប់ គ្រងអ្នក ប្រើ ប្រាស់ និងអ្នកញៀន គ្រឿងញៀនចំនួន២៣.០៤៦នាក់ កើនឡើងជាង ៨៣៣ នាក់។ ការអនុវត្តវិធាន ការអនុវត្ត ច្បាប់ ក្នុង ក្រប ខ័ណ្ឌយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៨៖ ដោយបានបង្ក្រាបបទ ល្មើសគ្រឿង ញៀន សរុប ចំនួន ៨.០៦៣ កើនឡើងជាង ១.៦៧៣ ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២០.០០២ នាក់ កើនឡើងជាង ៥.០០០ នាក់។ គ្រឿងញៀនចាប់យកបានចំនួន ២តោន ៩៨៩គ.ក្រ / ១៤តោន ៩១៩គ.ក្រ តិចជាង ១១ តោន ៩៣០ គ.ក្រ គឺប្រមាណតែ១ភាគ៥ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២២។ សារធាតុគីមីផ្សំ រឹបអូសបាន ១តោន ៤៦៩គ.ក្រ / ៤៧៦ តោន ១១៦គ.ក្រ តិចជាង ៤៧៤ តោន ៦៤៧ គ.ក្រ គឺតិចជាងប្រមាណជាង៤០០ដង បើធៀបនឹងឆ្នាំ២០២២។ បានដុត កម្ទេច និងបន្សាបនូវគ្រឿងញៀននិងសារធាតុពាក់ព័ន្ធសរុបចំនួន ៣៤៧ តោន ៣៣៩ គីឡូក្រាម និង ១.២០៧ គ្រាប់។ បាន សហការ សម្រប សម្រួល អនុវត្តយន្តការនៃកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ទាំង ក្នុងក្របខ័ណ្ឌទ្វេភាគី ពហុ ភាគី ជាមួយប្រទេសជាប់ព្រំដែន ប្រទេសក្នុងអនុតំបន់ តំបន់ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ក៏ដូចជាបាន បង្កើន សកម្មភាពក្នុងន័យបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀន ទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ តំបន់ និងទាំងជាមួយប្រទេសជាប់ ព្រំដែន។

ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន  ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការ បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះ សមទ្ធិផលការងារដែល អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន យើងសម្រេចបាន នាពេលកន្លងមក ក៏ដូចជា ការអនុវត្ត ផែនការ យុទ្ធនាការ ប្រយុទ្ធ ប្រឆាំង គ្រឿងញៀន ខុសច្បាប់ ទទួលបានជោគជ័យ តាំងពីលើកទី១ រហូតមកដល់ លើកទី៨ នៅឆ្នាំ ២០២៣ កន្លង ទៅនេះ។ ជោគជ័យទាំងអស់នេះ គឺមិនអាចកាត់ផ្តាច់បាន ពីការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់ សម្តេចអគ្គ មហា សេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយកន្លងមក សម្តេច តែងតែ យក ចិត្ត ទុក ដាក់ណែនាំ តម្រង់ទិស ដាក់ចេញនូវគោលនយោយបាយនានា ធ្វើយ៉ាងណាឲ្យការងារ ប្រយុទ្ធប្រឆាំង គ្រឿង ញៀន មានភាពមុតស្រួច និង ប្រកបដោយស័ក្តសិទ្ធិភាព។ ឯកឧត្តមបានបញ្ជាក់ថាដំណើរ ការកសាង ជាតិរបស់ កម្ពុជា យើង បានឈានដល់ដំណាក់កាលថ្មីមួយនៅក្នុងបរិការណ៍នៃពិភពលោក ដែលកាន់តែប្រែប្រួល លំបាក និងមិន ប្រាកដ ប្រជា ក្នុង នោះបញ្ហាជំងឺរាតត្បាតសកល សង្គ្រាមក្នុងតំបន់ និង ក្រៅតំបន់ ការដណ្ដើមភូមិសាស្ត្រ នយោបាយ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់កិច្ចកសាងសេដ្ឋកិច្ច និង សង្គម។ ឧក្រិដ្ឋជន គ្រឿងញៀន បានឆក់យកឱកាសនេះ លប លួចធ្វើ សកម្មភាពផលិត ចរាចរ ជួញដូរ ចែកចាយ និង ប្រើប្រាស់ ក្រោមរូបភាពឧបាយកល និង យុទ្ធសាស្ត្រថ្មីៗ ដែលបង្ក ឧបសគ្គ និង ផលលំបាកជាច្រើនដល់កម្លាំងអនុវត្តន៍ច្បាប់របស់យើង។ បញ្ហាគ្រឿងញៀន បច្ចុប្បន្ន ក្លាយជា ប្រធានបទ ដ៏ក្តៅគគុកមួយ ដែលថ្នាក់ដឹកនាំនានាលើពិភពលោក តែងតែលើក យកមកពិភាក្សាក្នុងជំនួបនានា ពីព្រោះ វាបានបង្ក ជាវិនាសកម្មយ៉ាងធ្ងន់ធ្ងរចំពោះសង្គម ជាតិ និង ជាឧបសគ្គដ៏ធំរារាំងដល់ការអភិវឌ្ឍជាតិ។ ឯកឧត្តម បាន បញ្ជាក់ ទៀតថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពុំមែនជាភារកិច្ច និង ការទទួលខុសត្រូវ របស់សមត្ថកិច្ចអនុវត្តន៍ ច្បាប់ តែ មួយ ប៉ុណ្ណោះទេ ប៉ុន្តែ គឺជាស្មារតីទទួលខុសត្រូវរួម ពីគ្រប់ វិស័យទាំងអស់។ ការបង្ក្រាបតែមួយមុខ ពិតជាពុំអាច ឆ្លើយ តប ទៅនឹង សភាពការណ៍ និង លុបបំបាត់គ្រឿងញៀនចេញពីប្រទេសយើងបាននោះទេ ត្រូវទាមទារ ឲ្យមាន ការអប់រំ យល់ដឹង ការចូលរួមពីសហគមន៍ និង ការសហការជួយគ្នា ក្នុងការព្យាបាល ស្តារនីតិសម្បទា អ្នកញៀន គ្រឿង ញៀន និង ធ្វើសមាហរណកម្មក្នុងសង្គម។ ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានអោយដឹងាថា តាមរយៈ សន្និ បាត យើងនាពេលនេះ បានរៀបចំបែងចែក ជាក្រុម ពិភាក្សា ដោយផ្តោតទៅ លើទិសដៅការងារអាទិភាពចំនួន ៥ ក្នុងនោះ រួមមាន៖ (១) ការងារផ្សព្វផ្សាយ និង អប់រំ (២) ការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន និង គីមីផ្សំ (៣) ការងារ ព្យាបាល ស្តារនីតិ សម្បទា និង សមាហរណកម្ម (៤) ការងារពង្រឹង ប្រសិទ្ធិភាពអនុវត្តច្បាប់ និង (៥) ការពង្រឹង និង ពង្រីកកិ ច្ចសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តមបានសុទិដ្ឋិនិយមយ៉ាងមុតមាំថា សមាជិកនៃក្រុមពិភាក្សាទាំង ៥ នឹង ចូលរួម ផ្លាស់ប្តូរយោបល់ ទស្សនទាន និង បទពិសោធនានា ដើម្បីបង្កើតជាធាតុចូលល្អៗ និងបាន រកឃើញ នូវបញ្ហា ប្រឈមថ្មីៗ ដើម្បីអាចឲ្យយើងអាចកសាងបាននូវផែនការសកម្មភាព សម្រាប់អនុវត្តនាពេលអនាគត។ ខ្ញុំជឿជាក់ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអ្នកអនុវត្ត ផ្ទាល់លើជំនាញរបស់ខ្លួន ច្បាស់ជាបានកត់សំគាល់ និងមាន គំនិតល្អៗ ថ្មីៗ ថែមទៀត ហើយតាមរយៈការចូលរួមជាគំនិត យោបល់របស់ឯកឧត្តម លោកជំទាវ លោក លោក ស្រី យើងពិតជានឹងអាចកំណត់ និងដាក់ចេញ នូវទិសដៅការងារ ដែលមានលក្ខណៈត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និង សមស្រប ដែលអាចអនុវត្តទៅបានរលូន និងមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបបាននៅគ្រប់ស្ថានភាព និងគ្រប់ កាលៈ ទេសៈ ៕