ឯកឧត្តម អុីវ លាង អញ្ជើញសម្ពោធឆ្លងកុដិនៅវត្តធម្មនិមិត្ត ហៅវត្តថ្មទឹកដាច់ ក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង

ឯកឧត្តម អុីវ លាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងកុដិ នៅវត្តធម្មនិមិត្ត ហៅវត្តថ្មទឹកដាច់ ស្ថិតក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដើម្បីដាក់ឱ្យព្រះសង្ឃប្រើប្រាស់ជា ផ្លូវការចាប់ពីពេលនេះតទៅ។
លោក សឿង សុជាតិ អភិបាលស្រុកកញ្ជ្រៀចមានប្រសាសន៍ថា បន្ទាប់ពីប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស វិស័យធម្មការ និងសាសនានៅក្នុងស្រុករបស់លោកមានការរីកចំរើនគ្រប់វត្ត ដោយទូទាំងស្រុកកញ្ជ្រៀចមានវត្តសរុបចំនួន ៣៥វត្ត មានព្រះសង្ឃចំនួន ៣១០អង្គ ភិក្ខុ ៦៩អង្គ សាម ណេរ ២៤១អង្គ មានសាលាពុទ្ធិកសិក្សា ១កន្លែង មានសាមណៈសិស្សសរុប ៣១អង្គ។ ដោយឡែកនៅ ក្នុងវត្តធម្មនិមិត្ត ហៅវត្តថ្មទឹកដាច់នេះ ក៏មានការរីកចំរើនគួរកត់សម្គាល់រួមមាន ព្រះវិហារ កុដិ បន្ទប់ទឹក
អណ្តូងទឹក របងព័ទ្ធជុំវិញវត្ត ក្លោងទ្វារជាដើម ដែលសមិទ្ធផលទាំងនេះកើតឡើងដោយសារមានការចូល រួមចំណែកកសាងពីសំណាក់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និង សប្បុរសជនជិតឆ្ងាយ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។
លោកអភិបាលស្រុកកញ្ជ្រៀចបានបន្តថា ចាប់ពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់ព្រះ គ្រូចៅអធិការ រួមជាមួយលោកអាចារ្យ គណៈកម្មការវត្ត បានដឹកនាំកសាងនូវសមិទ្ធផលថ្មីៗដែលត្រូវធ្វើ ពិធីសម្ពោធដាក់ឱ្យនាពេលនេះរួមានកុដិចំនួន ២ខ្នង ១ខ្នងសាងសង់អស់បច្ច័យចំនួន ៧២.០០០ដុល្លារ អាម៉េរិក និង ១ខ្នងទៀតសាងសង់អស់បច្ច័យចំនួន ៤៥.០០០ដុល្លារអាម៉េរិក ដោយការកសាងកុដិទាំង២ ខ្នងនេះឡើងគឺមានការចូលរួមពីសម្តេចក្រឡាហោម ស ខេង និងក្រុមការងារចុះជួយមូលដ្ឋាន ព្រមទាំង សប្បុរសជនជិតឆ្ងាយ ដោយសរុបថវិកាក្នុងការសាងសង់កុដិទាំង២ខ្នងនេះមានចំនួន ១១៧.០០០ដុល្លារ អាម៉េរិក។
ក្នុងឱកាសនេះ ឯកឧត្តម អុីវ លាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានក្រុមការងារចុះជួយមូល ដ្ឋានស្រុកកញ្ជ្រៀចមានប្រសាសន៍ថា ជាការពិត ដោយសារកត្តានៃសុខសន្តិភាពពេញផ្ទៃប្រទេសក្រោម នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានការ អភិវឌ្ឍនៅលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យព្រះពុទ្ធសាសនាផងដែរ ដែលព្រះពុទ្ធសាសនានៅកម្ពុជា បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្តែងនូវការកោតសរសើរចំពោះការចូលរួមចំណែកពីគ្រប់ទិសទី របស់ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងប្រជាពុទ្ធបរិស័ទជិត ឆ្ងាយក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឱ្យទទួលបាននូវការរីកចំរើនដូចសព្វថ្ងៃក្រោមម្លប់នៃ សុខសន្តិភាព និងការបែងចែកផ្លែផ្កានៃការអភិវឌ្ឍរីកចំរើនរបស់ប្រទេសជាតិ។
ឆ្លៀតយកឱកាសនេះ ឯកឧត្តម អុីវ លាង បានជម្រុញឱ្យអាជ្ញាធរដែនដីបង្កើននូវការយកចិត្តទុកដាក់ខ្ពស់ បន្ថែមទៀតក្នុងការថែរក្សាសុខសុវត្ថិភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីផ្តល់នូវការរស់នៅប្រកបដោយក្តី សុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋ ដោយត្រូវធ្វើយ៉ាងណាឱ្យភូមិ ឃុំ ស្រុក ខេត្ត ជាកន្លែងប្រកបដោយ សន្តិសុខ សណ្តាប់ធ្នាប់ គ្មានអំពើចោរឆក់ ចោរលួច ចោរប្លន់ គ្មានក្មេងទំនើង គ្មានល្បែងសុីសងគ្រប់ប្រភេទ គ្មានការជួញដូរ និងគ្មានការប្រើប្រាស់គ្រឿងញៀនជាដើម ដោយស្របតាមគោលនយោបាយរបស់រាជរដ្ឋា ភិបាល ជាពិសេសរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ដែលប្រកបដោយភាពស្វាហាប់ និងប្រកបដោយថាមពល៕