ពិធីបើកពិព័រណ៍«កសិកម្ម វាលបៃតង និងអាហារ» ដើម្បីបង្ហាញពីផលិតផលកសិកម្ម

ពិធីបើកពិព័រណ៍«កសិកម្ម វាលបៃតង និងអាហារ» ដើម្បីបង្ហាញពីផលិតផលកសិកម្ម

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកម្មវិធី «កសិកម្ម វាលបៃតង និងអាហារ» សម្រាប់ឆ្នាំ២០២៣៤ដើម្បីបង្ហាញពីផលិតផលកសិកម្មដែលមានសក្ដានុពលរបស់កម្ពុជា នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំការដូង ក្រោមវត្តមាន ឯកឧត្ដម ចន្ទ សាវុធ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍កសិកម្មវាលបៃតងនិងអាហារ ខាងលើនេះ មាន គោលបំណងសំខាន់ៗ ដូចជា៖
១.ផ្សព្វផ្សាយទៅកាន់សាធារណៈជនទូទៅអំពីសកម្មភាពសំខាន់ ៗ ដែលសាកលវិទ្យាល័យបាននឹងកំពុងអនុវត្ត និងអភិវឌ្ឍន៍
២.តាំងបង្ហាញអំពីស្នាដៃសមិទ្ធផល ព្រមទាំងការលក់ផលិតផលកែច្នៃ ផ្សេងៗរបស់និស្សិតទៅកាន់សាធារណជន
៣.ការបង្កើតឱកាស ដល់លោកគ្រូ អ្នកគ្រូ និងនិស្សិតក្នុងការអនុវត្តន៍ ជាក់ស្តែងអំពី អាជីវកម្មផ្សារភ្ជាប់នឹងទីផ្សារ
៤. ចូលរួម និងបង្កើនទំនាក់ទំនងរវាង ស្ថាប័នរដ្ឋ សហគមន៍កសិកម្ម ក្រុមហ៊ុន វិស័យឯកជន និងអង្គភាព ជាដៃគូសហការជាមួយសាកលវិទ្យាល័យ ក្នុងការដាក់តាំងបង្ហាញ និងលក់ផលិតផលផ្សេងៗនៅក្នុងកម្មវិធីពិព័រណ៍។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍កសិកម្មវាលបៃតង និងអាហារនេះនឹង ចាប់ផ្តើមបើកកម្មវិធីពិព័រណ៍នៅល្ងាចម៉ោង៥:០០នេះតទៅ។

ក្នុងកម្មវិធីនេះ ក៏មានវត្តមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អង្គទូត និងតំណាងដៃគូអភិវឌ្ឍទាំងអស់ដែលបានចូលរួម ក៏នឹងមានឱកាសភ្លក្សម្ហូបអាហារផលិតពីផលិតផលខ្មែរដែលមានគុណភាព៕