ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)ចូលរួមពិព័រណ៍កសិកម្មវាលបៃតង និងអាហារបង្ហាញពីផលិតនិងសេវាកម្ម

ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)ចូលរួមពិព័រណ៍កសិកម្មវាលបៃតង និងអាហារបង្ហាញពីផលិតនិងសេវាកម្ម

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានចូលរួមដាក់តាំងបង្ហាញផលិតផល និងសេវាកម្ម នៅក្នុងកម្មវិធី «ពិព័រណ៍កសិកម្មវាលបៃតង និងអាហារ»ដែលរៀបចំឡើងដោយ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។

កម្មវិធីពិព័រណ៍កសិកម្មវាលបៃតងនិងអាហារ ខាងលើនេះ មានគោលបំណងសំខាន់ៗ ដូចជា៖
( ១)-ផ្សព្វផ្សាយទៅកាន់សាធារណៈជនទូទៅអំពីសកម្មភាពសំខាន់ៗ ដែលសាកលវិទ្យាល័យបាននឹងកំពុងអនុវត្ត និងអភិវឌ្ឍន៍, (២)- តាំងបង្ហាញអំពីស្នាដៃសមិទ្ធផល ព្រមទាំងការលក់ផលិតផលកែច្នៃផ្សេងៗរបស់និស្សិតទៅកាន់សាធារណៈជន, (៣)-ការបង្កើតឱកាសដល់លោកគ្រូ អ្នកគ្រូ និងនិស្សិតក្នុងការអនុវត្តន៍ ជាក់ស្តែងអំពីអាជីវកម្មផ្សារភ្ជាប់នឹងទីផ្សារ,(៤) ចូលរួម និងបង្កើនទំនាក់ទំនងរវាងស្ថាប័នរដ្ឋ សហគមន៍កសិកម្ម ក្រុមហ៊ុន វិស័យឯកជន និងអង្គភាពជាដៃគូសហការជាមួយសាកលវិទ្យាល័យ ក្នុងការដាក់តាំងបង្ហាញ និងលក់ផលិតផលផ្សេងៗនៅក្នុងកម្មវិធីពិព័រណ៍។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍កសិកម្មវាលបៃតង និងអាហារនេះនឹងចាប់ផ្តើមបើកកម្មវិធីពិព័រណ៍នៅល្ងាចម៉ោង៥:០០នេះតទៅ៕