កម្មវិធីពិព័រណ៌ “កសិកម្មវាលបៃតង និងអាហារ” នឹងរៀបចំឡើងថ្ងៃទី១៦ ១៧ ១៨ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ  ដើម្បីបង្ហាញពីផលិតផលកសិកម្មរបស់ខ្មែរ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ ១៧ ១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នឹងរៀបចំកម្មវិធី «កសិកម្មវាលបៃតង និងអាហារ» ដើម្បីបង្ហាញពីផលិតផលកសិកម្ម ដែលមានសក្ដានុពលរបស់កម្ពុជា នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ។

ក្នុងកម្មវិធីនេះ ក៏នឹងមានវត្តមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងតំណាងដៃគូអភិវឌ្ឍ ហើយក៏មានការភ្លក្សម្ហូបអាហារផលិត ពីផលិតផលខ្មែរ ដែលមានគុណភាពថែមទៀតផង។

កម្មវិធីនេះ ជាឱកាសដែលក្រសួងកសិកម្ម ចង់បង្ហាញ និងដាក់បង្គុំគ្នា រវាងអ្នកផលិតកសិផល និងកែច្នៃកសិផល ជាមួយនឹងអ្នកជំនួញផ្សេងៗ ដែលជួយជំរុញ និងពង្រីកទីផ្សារ និងបង្ហាញដល់មិត្ដជាដៃគូ ក្នុងការអភិវឌ្ឍន៍ ឲ្យឃើញនូវអ្វី ដែលបានរៀបចំជាទម្រង់ជាមួយគ្នា នាពេលកន្លងមក។

បន្ថែមពីនោះទៀត ការរៀបចំកម្មវិធីនេះ គឺក្នុងគោលបំណងបង្ហាញរវាងអ្នកផលិតកសិផលកែច្នៃ ជាមួយអ្នកជំនួញផ្សេងៗ ដើម្បីជំរុញទីផ្សារ និងក៏ដូចជាពង្រីកទីផ្សារ ឲ្យកាន់តែទូលំទូលាយថែមទៀត ហើយកម្មវិធីនេះ អាចនឹងធ្វើជារៀងរាល់ឆ្នាំ។

ការតាំងបង្ហាញនេះដែរ គឺជាការបង្ហាញនូវទំនិញនានា ដែលកើតចេញពីផលិតផលកសិកម្មនៅកម្ពុជា ដើម្បីឲ្យអ្នកចូលរួមបានស្គាល់ ងាយទំនាក់ទំនងគ្នា សម្រាប់ពង្រីកទីផ្សារ ឲ្យកាន់តែទូលំទូលាយទាំងក្នុងស្រុក និងក៏ដូចជាក្រៅប្រទេស។

សូមបញ្ជាក់ផងដែរថា កម្មវិធី ពិពណ៌ «កសិកម្ម វាលបៃតងនិងអាហារនិងអាហារ» នេះ ក៏មានការរៀបចំបង្ហាញ ដល់ភ្ញៀវកិត្តិយសអំពីការដាល់អំបុក ដែលជាផ្នែកមួយ នៃវប្បធម៌ផ្សារភ្ជាប់នឹងវិស័យកសិកម្មដំណាំស្រូវ ក្រោយប្រមូលផលផងដែរ៕