អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល អញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤ មណ្ឌលខេត្តកណ្តាល

ថ្ងៃសៅរ៍ ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០២៤, ទីស្នាក់ការគណបក្សខេត្តកណ្តាល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាលដោយមានការចូលរួមពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ឯកឧត្តមហ៊ីប៊ុនហៀងអនុប្រធានគណបក្សបានចូលរួមពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា
នីតិកាលទី ៥ ឆ្នាំ ២០២៤ មណ្ឌលខេត្តកណ្តាលមានប្រសាសន៍ចំណេះសំណាលនាឱកាសនោះអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និង ក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុត ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ជូនចំពោះ សម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ជាពិសេស សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ទាំងអស់ របស់គណបក្សប្រជាជនកម្ពុជា ក្នុង ខេត្តកណ្តាលរបស់យើង ។ ជានិច្ចកាល, សម្តេចតេជោ និង សម្តេចធិបតី តែងតែ គិតគូរពីសុខទុក្ខ និង ជីវភាពរស់នៅប្រចាំថ្ងៃ និង តែងតែនៅជាប់ជាមួយយើងទាំងអស់គ្នា គ្រប់ពេល និង គ្រប់កាលៈទេសៈ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាយើង ទទួលបានជោគជ័យ ត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ តាមការគ្រោង-ទុក, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស នឹងក្លាយជាប្រធានព្រឹទ្ធសភា ដូចដែលសម្តេចធ្លាប់បានមានប្រសាសន៍ រួចហើយ កាលពីថ្ងៃទី ២០ ខែ មករា កន្លងទៅថ្មីៗ ។ ក្នុងន័យនេះ, យើងទាំងអស់គ្នា, ជាសមាជិក-សមាជិការបស់គណបក្ស ដែលជាអង្គបោះឆ្នោតគ្រប់រូបរបស់គណបក្សប្រជាជនកម្ពុជា, ពោលគឺ សមាជិករដ្ឋសភា មណ្ឌលខេត្តកណ្តាល ចំនួន ១០ រូប និង សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ចំនួន ៧២៧ រូប ទូទាំងខេត្ត, ត្រូវទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នា, ស្របតាមគោលការណ៍ សមាជិក ឬសមាជិកានៃអង្គបោះឆ្នោតមួយរូប គឺជាសន្លឹកឆ្នោតមួយសន្លឹករបស់គណបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចឱ្យបាននូវលទ្ធផល តាមការគ្រោងទុក, ពោលគឺ ទទួលបាន ៤ លើ ៥ អាសនៈ ឬ ៥ លើ ៥ អាសនៈ តែម្តង! ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថាឈរលើមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាពពេញផ្ទៃប្រទេស ដែល សម្តេចអគ្គមហា-សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាននាំមកជូនប្រទេសជាតិ និង ប្រជាជន តាមរយៈ នយោបាយឈ្នះ-ឈ្នះ ដែលមានរយៈពេល ២៦ ឆ្នាំ កន្លងទៅ, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណា- ចក្រកម្ពុជា, ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម, ពោរពេញដោយសមត្ថភាព, ចំណេះដឹង និង ថាមពល, បាន និង កំពុងបន្តខិតខំ បំពេញបេសកកម្មបម្រើជាតិ និង ប្រជាជន ដោយមិនខ្លាចការនឿយហត់ និង ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនា របស់ប្រទេសជាតិ និង ប្រជាជន ។ ជាក់ស្តែង, ក្នុងរយៈពេលមិនដល់ ៦ ខែ នៃការចូលកាន់តំណែងជា នាយករដ្ឋមន្រ្តី ផង, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកអស់កម្លាំងកាយ-ចិត្ត និង ប្រាជ្ញា-ស្មារតី ក្នុងការបំពេញតួនាទី និង ភារកិច្ច យ៉ាងសកម្មបំផុត, ទាំងនៅក្នុងប្រទេស និង ក្រៅប្រទេស, សំដៅបន្តដឹកនាំប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនរុងរឿងខ្លាំងក្លា តទៅមុខទៀត ។ ខ្ញុំសូមយកឱកាសដ៏កម្រនេះ គូសរំលេចនូវស្នាដៃ និង សមិទ្ធផលការងារធំៗមួយចំនួន របស់ សម្តេចធិបតី នាយក- រដ្ឋមន្រ្តី ដោយសង្ខេប ដូចខាងក្រោម៖

ក-ការដាក់ចេញនូវគោលនយោបាយ និង យន្តការការងារ ព្រមទាំង ការជំរុញកិច្ចការអាទិភាពសំខាន់ៗ
ទី១-ការដាក់ចេញ នូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព, ដោយកំណត់យក អាទិភាពគន្លឹះ ចំនួន ៥ គឺ៖ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និង បច្ចេកវិទ្យា, ជាពិសេស គឺ បច្ចេកវិទ្យាឌីជីថល» ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី ៤ និង បរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និង សង្គមកម្ពុជា ក៏ដូចជាឆ្លើយតបនឹងតម្រូវការ ក្នុងការលើកកម្ពស់ផលិតភាព សេដ្ឋកិច្ច ដែលជាគ្រឹះ និង ជាមធ្យោបាយដ៏សំខាន់ នៃការសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ នូវ របៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ចកម្ពុជា សម្រាប់អនុវត្ត កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ ។

ទី២-ការដាក់ឱ្យអនុវត្ត នូវ កម្មវិធីគោលនយោបាយអាទិភាព ចំនួន ៦ និង ការអនុវត្តវិធានការគន្លឹះ ចំនួន ៥ សម្រាប់ដោះស្រាយអាទិភាព របស់រាជរដ្ឋាភិបាល ក្នុង នីតិកាលទី ៧ នៃរដ្ឋសភា ដែលជាក្តីសង្ឃឹម និង ការប្រាថ្នាចង់បាន របស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ។ មកដល់បច្ចុប្បន្ន, បន្ទាប់ពីត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ, កម្មវិធីគោលនយោបាយអាទិភាព ទាំង ៦ និង វិធានការគន្លឹះ ទាំង ៥ មានវឌ្ឍនភាពល្អ គួរឱ្យកត់សម្គាល់ ។
ទី៣-ការជំរុញអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ, ការកែទម្រង់វិស័យសុខាភិបាល និង ការកែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាល នីតិ-កាលទី ៧ នៃរដ្ឋសភា តាមរយៈ ការបង្កើតនូវគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះនីមួយៗខាងលើ ដែលមាន សមេ្តចធិបតី នាយករដ្ឋមន្ត្រី ជាប្រធានដឹកនាំផ្ទាល់ដ៏ខ្ពង់ខ្ពស់ សំដៅជំរុញការកែទម្រង់វិស័យដ៏មានសារៈសំខាន់ទាំង ៣ ឱ្យបានកាន់តែស៊ីជម្រៅ និង ទូលំទូលាយ ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាពខ្ពស់ ។
ទី៤-ការរៀបចំ នូវ វេទិការាជរដ្ឋាភិបាល និង ផ្នែកឯកជន លើកទី ១៩ កាលពីខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ, ដែលតាមរយៈនេះ, សមេ្តចធិបតី នាយក-រដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការមុតស្រួចជាកញ្ចប់ ដើម្បីពិនិត្យ និង ដោះស្រាយបញ្ហាប្រឈម និង កង្វល់នានា របស់វិស័យឯកជន និង ធុរជន សំដៅពង្រឹងភាពប្រកួត- ប្រជែង, លើកកម្ពស់បរិយាកាសវិនិយោគ, សម្រួលដល់ការធ្វើធុរកិច្ច ។ល។ បន្ថែមលើនេះ, កាលពីថ្ងៃទី ៣១ ខែមករា កន្លងទៅ, សមេ្តចធិបតី នាយករដ្ឋមន្ត្រី ក៏បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវ កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤, ដែលជាគំនិតផ្តួចផ្តើមផ្ទាល់ ប្រកបដោយគតិបណ្ឌិត និង ភាពវៃឆ្លាត របស់ សមេ្តចធិបតី នាយករដ្ឋមន្ត្រី, ដើម្បីជំរុញសកម្មភាពធុរកិច្ច និង ការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដឹកមុខ ក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក និង តំបន់ នៅបន្តប្រឈមនឹងភាព-មិនប្រាកដប្រជាខ្ពស់ ។
ទី៥-ការចុះជួបសំណេះសំណាលដោយផ្ទាល់ ជាមួយបងប្អូនកម្មករ-និយោជិត រាប់ម៉ឺននាក់ នៅតាមរោងចក្រកាត់ដេរ និង សហគ្រាសនានា ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តប្រកាន់ខ្ជាប់ នូវប្រពៃណីនៃការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល លើសុខទុក្ខ, លក្ខខណ្ឌការងារ និង ស្ថានភាព របស់បងប្អូនកម្មករ-និយោជិត ។
ទី៦-ការបន្តយន្ដការនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់ ក្នុងគោល-ដៅបន្តពងឹ្រងតួនាទី របស់គណបក្សប្រជាជនកម្ពុជា ជាស្នូលនៃសុខសន្តិភាព, ជាស្នូលនៃការឯកភាព និង ការបង្រួបបង្រួមជាតិ, ព្រមទាំងជាស្នូលនៃការប្រមូលកម្លាំងសរុប របស់ជាតិទាំងមូល, ដើម្បីកសាងប្រទេស និង ការពារមាតុភូមិ ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ, សំដៅសម្រេចគោលដៅនៃការរក្សាសន្តិភាព និង ការអភិវឌ្ឍរយៈពេលវែង, ការពារឯករាជ្យ អធិប- តេយ្យជាតិ និង បូរណភាពទឹកដី, ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ, ការពារលទ្ធិ-ប្រជាធិបតេយ្យសេរី-ពហុបក្ស និង នីតិរដ្ឋ, ការពារសន្តិសុខ និង រួមគ្នាកម្ចាត់នយោបាយជ្រុលនិយម ឱ្យចេញផុតពីកម្ពុជា ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាលក្រើនរំលឹក និង ស្នើសុំឱ្យថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់, គណបក្សខេត្ត ក៏ដូចជារដ្ឋបាលខេត្ត, ក្រុង/ស្រុក និង ឃុំ/សង្កាត់ បន្តសហការជិតស្និទ្ធ ជាមួយកងកម្លាំងមានសមត្ថកិច្ចគ្រប់ ជាន់ថ្នាក់ ផ្តោតការយកចិត្តទុកដាក់ លើការងារជាអាទិភាពមួយចំនួន ដូចខាងក្រោម៖
១.ក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់, ទាំងក្រុមការងារគណបក្សចុះមូលដ្ឋាន និង គណៈកម្មាធិការបក្សខេត្ត, ក្រុង/ស្រុក, និង ឃុំ/សង្កាត់, ត្រូវបន្តសហការជិតស្និទ្ធ ដើម្បី ចូលរួមអនុវត្តសេចក្តីសម្រេច លេខ ៥១/០៨២៣ សស.គក ចុះថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣ របស់គណៈកម្មាធិការកណ្តាលគណបក្ស ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះ-ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ និង សេចក្តីសម្រេច លេខ ១៥៦ សសរ ចុះថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤, ឱ្យបានពេញលេញ គ្រប់ជ្រុងជ្រោយ តាមសមត្ថកិច្ចរៀងៗខ្លួន, ចាប់ពីពេលនេះតទៅ រហូតដល់ពេលឃោសនាបោះឆ្នោត និង ពេលរាប់សន្លឹកឆ្នោត, សំដៅសម្រេចឱ្យបាននូវលទ្ធផល តាមការរំពឹងទុករបស់គណបក្ស ក្នុងការទទួលបានអាសនៈ ចំនួន ៤ លើ ៥ អាសនៈ ឬ ៥ លើ ៥ អាសនៈ សម្រាប់មណ្ឌលភូមិភាគ ៣, ខេត្តកណ្តាល របស់យើង ។
២.ដើម្បីសម្រេចបាននូវគោលដៅខាងលើនេះ, សមាជិក-សមាជិកានៃអង្គបោះ-ឆ្នោតទាំងអស់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តកណ្តាល ទាំង ៧៣៧ រូប, ក្នុងនោះ រួមមាន សមាជិករដ្ឋសភា មណ្ឌលខេត្តកណ្តាល ចំនួន ១០ រូប និង សមាជិកក្រុម-ប្រឹក្សាឃុំ/សង្កាត់ ទូទាំងខេត្ត ចំនួន ៧២៧ រូប, ត្រូវទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នា ដូចខ្ញុំបានគូសបញ្ជាក់ខាងលើ ។ ក្នុងទិសដៅនេះ, គណៈកម្មា-ធិការបក្សក្រុង/ស្រុក និង ឃុំ/សង្កាត់ ត្រូវបន្តសហការជិតស្និទ្ធ

ជាមួយក្រុមការងារគណ-បក្សចុះមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីដោះស្រាយរាល់សំណូមពរចាំបាច់នានា, ប្រមូលផ្តុំ និង ចុះបង្រៀនអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ អំពីរបៀបគូសសន្លឹកឆ្នោត, ធ្វើបច្ចុប្បន្នភាពសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ របស់គណបក្សយើង និង ផ្ទៀងផ្ទាត់ឈ្មោះ, អាយុ, អត្តសញ្ញាណបណ្ណ របស់អង្គបោះឆ្នោត ។ល។
៣.ក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ ត្រូវប្រមូលផ្តុំកម្លាំង ចុះដល់ឃុំ/សង្កាត់នីមួយៗ ដើម្បីបន្តធ្វើការងារសំខាន់ៗមួយចំនួន រួមមាន៖ បង្កើនការគ្រប់គ្រងសមាជិកបក្សរបស់យើងឱ្យបានល្អ, ណែនាំឱ្យអង្គបោះឆ្នោតគ្រប់រូប ស្គាល់ទីតាំងការិយាល័យបោះឆ្នោត និង លំដាប់លេខរៀងរបស់គណបក្សយើង, បង្ការទប់ស្កាត់រាល់ឧបាយកល ឬ ល្បិចកល នានា ដែលប៉ុនប៉ងបំបែកបំបាក់ផ្ទៃក្នុង របស់គណបក្សយើង ។ល។ សូមចងចាំថា គណបក្សប្រជាជនកម្ពុជាយើង ឈ្នះឆ្នោត មានន័យថា ប្រទេសកម្ពុជាទាំងមូល និង ប្រជា-ជនកម្ពុជាគ្រប់រូប ជាអ្នកឈ្នះ!
៤.រដ្ឋបាលខេត្ត, ក្រុង-ស្រុក និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ, សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងដំណើរ-ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី ៥ និង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និង ក្រុង/ស្រុក អាណត្តិទី ៤ នាពេលខាងមុខ ឱ្យប្រព្រឹត្តទៅដោយរលូន តាមការរំពឹងទុក; ធានាសុវត្ថិភាពជូនដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា; ការពារសុវត្ថិភាពដល់អង្គបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ និង ធានាឱ្យការបោះឆ្នោតទាំងពីរខាងលើ ប្រព្រឹត្តទៅដោយរលូន តាមការគ្រោងទុក ។ និង
៥.ស្របពេលដែលការបោះឆ្នោតទាំងពីរ កាន់តែខិតជិតមកដល់, រដ្ឋបាលខេត្ត, ក្រុង/ស្រុក, ឃុំ/សង្កាត់ និង កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីលើកកម្ពស់ការ-ចូលរួមបង្ការ, ទប់ស្កាត់ និង បង្ក្រាបបទល្មើសនានា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត, ជាពិសេស សកម្មភាពលួច, ឆក់, ប្លន់, ការប្រើប្រាស់ និង ការជួញដូរគ្រឿងញៀនខុសច្បាប់, ល្បែងស៊ីសងខុសច្បាប់, ការជួញដូរមនុស្សតាមគ្រប់ទម្រង់, ការជម្រិតទារប្រាក់, បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង សកម្មភាពក្មេងទំនើង, ព្រមទាំងគិតគូរត្រៀមវិធានការ និង មធ្យោបាយនានា ក្នុងការបង្ការ និង ពន្លត់អគ្គិភ័យ, ជាពិសេស នៅតាមសំណង់អគារខ្ពស់ៗ, រោងចក្រ, សហគ្រាស, ផ្សារ ជាដើម ។