ក្រសួងព័ត័មានបើកកិច្ចប្រជុំពិភាក្សាការបង្កើតគណៈកម្មាធិការក្រសួងព័ត៌មាន ដើម្បីត្រៀមរៀបចំផ្សព្វផ្សាយ ការទទួលធ្វើជាម្ចាស់ផ្ទះនៃ « កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មានមីន» នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា «

ក្រសួងព័ត័មានបើកកិច្ចប្រជុំពិភាក្សាការបង្កើតគណៈកម្មាធិការក្រសួងព័ត៌មាន ដើម្បីត្រៀមរៀបចំផ្សព្វផ្សាយ ការទទួលធ្វើជាម្ចាស់ផ្ទះនៃ « កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មានមីន» នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា
«
កិច្ចប្រជុំពិភាក្សាការបង្កើតគណៈកម្មាធិការក្រសួងព័ត៌មាន ដើម្បីត្រៀមរៀបចំផ្សព្វផ្សាយ ការទទួលធ្វើជាម្ចាស់ផ្ទះនៃ « កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មានមីន» នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន
នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។
ដើម្បីត្រៀមរៀបចំកិច្ចប្រជុំនោះអោយទទួលបានជោគជ័យ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃ « កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មានមីន» នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ប្រធានគណៈកម្មាធិការការអន្តរក្រសួងនេះដឹកនាំដោយ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន អាជ្ញាធរមីន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំ ហើយគណៈកម្មាធិការនេះមានភារកិច្ចដឹកនាំ គ្រប់គ្រង សម្របសម្រួល និងបែងចែកភារកិច្ចការងារទៅតាមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធនៅក្នុងដំណើរការរៀបចំ និងការប្រព្រឹត្តទៅនៃកិច្ចប្រជុំឱ្យបានរលូន និងសម្រេចជោគជ័យ ។ គ្រប់គ្រងការងាររដ្ឋបាល ហិរញ្ញវត្ថុ សន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងកិច្ចប្រជុំ ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំពិធីឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូននាយករដ្ឋមន្ត្រី តាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រី បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល។
នៅក្នុងគណៈកម្មាធិការ ក៏មានបង្កើតជាអនុគណៈកម្មការ សារព័ត៌មាន និងផ្សព្វផ្សាយ
ដែលមាន ឯកឧត្តម ចៅ ឡាយ ជាប្រធាន
ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាអនុប្រធាន និងមានសមាជិក ៦រូប លេខាធិការ ១រូប ។
អនុគណៈកម្មការទី៣នេះ មានភារកិច្ចនិងការទទួលខុសត្រូវ – រៀបចំផែនការសកម្មភាព និងសំណើសុំថវិកាសម្រាប់អនុវត្តការងារផ្សេងៗ
– ចងក្រង និងផលិតរូបភាព វីដេអូ និងឯកសារពាក់ព័ន្ធនឹងដំណើរការមុន និងអំឡុងពេលនៃកិច្ចប្រជុំ – ធានារៀបចំឱ្យមានការផ្សព្វផ្សាយតាមគេហទំព័រ បណ្តាញសង្គម សារព័ត៌មាន និងទូរទស្សន៍ – គ្រប់គ្រងរាល់ការងារពាក់ព័ន្ធនឹងសារព័ត៌មាន ផ្សព្វផ្សាយ និងគេហទំព័រ – សម្របសម្រួល និងរៀបចំធ្វើសន្និសីទសារព័ត៌មាន និងបទសម្ភាសន៍ដោយផ្ទាល់
– រៀបចំ និងគ្រប់គ្រងមជ្ឈមណ្ឌលសារព័ត៌មានសម្រាប់សារព័ត៌មានជាតិ អន្តរជាតិ និងការផ្សព្វផ្សាយ លទ្ធផលនៃកិច្ចប្រជុំ – គ្រប់គ្រងការចុះឈ្មោះតាមប្រព័ន្ធអេឡិចត្រូនិចនិងដោយផ្ទាល់ និងចេញប័ណ្ណសំគាល់ជូនអ្នកសារព័ត៌មាន ជាតិ អន្តរជាតិ – រៀបចំផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍សំខាន់ៗសម្រាប់ភ្ញៀវអន្តរជាតិ និងរៀបចំឱ្យមានព្រឹត្តិការណ៍ផ្សេងៗ ។
បន្ទាប់ពីទទួលភារកិច្ចការងារនេះ ទើបក្រសួងព័ត៌មាន ប្រជុំរៀបចំបង្កើតជាគណៈកម្មការ ដើម្បីត្រៀមរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃ « កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មានមីន» នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ អោយបានល្អតាមជំនាញ និងតូនាទីភារកិច្ចនីមួយៗ ។
ឯកឧត្តម ហ៊ុយ សារ៉ាវុធ មានប្រសាសន៍ថា នៅក្នុងកំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃ « កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មានមីន» នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ដែលមានសមាជិកចំនួន ១៦៤ ប្រទេស មកជួបប្រជុំគ្នា ដើម្បីធ្វើយ៉ាងណាសហប្រតិបត្តិការបន្តបោសសំអាតគ្រាប់មីនអោយអស់ ដែលជាការកាត់បន្ថយប្រជាជនគ្រោះថ្នាក់ដោយសារមីន ៕