ក្រុមហ៊ុន Expert Education នឹងរៀបចំកម្មវិធី «ពិព័រណ៍ការសិក្សាទៅកាន់ប្រទេសអូស្ត្រាលី កាណាដា សិង្ហបុរី នូវែលហ្សេឡង់ សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងចក្រភពអង់គ្លេស» នៅចុងខែមករាខាងមុខនេះ

ពិព័រណ៍ការសិក្សានេះ ជាឱកាសសម្រាប់សិស្ស និស្សិត និងអាណាព្យាបាលគ្រប់រូប ដែលមានបំណងឲ្យកូនៗទៅសិក្សានៅក្រៅប្រទេសដែលមានប្រទេស និងសកលវិទ្យាល័យជាច្រើននៅលើពិភពលោក ដោយអ្នកចូលរួមក្នុងពិព័រណ៌នេះ នឹងស្វែងយល់ពាក់ព័ន្ធទៅនឹង អនាគតរបស់អ្នក ឱកាសធ្វើការ និងរស់នៅដោយស្របច្បាប់ ការសិក្សា ការជ្រើសរើសមុខវិជ្ជា ការជ្រើសរើសសកលវិទ្យាល័យ តម្លៃសិក្សា ឯកសារចាំបាច់សម្រាប់ការចុះឈ្មោះចូលរៀន ព័ត៌មានអំពីអាហារូបករណ៍ ការដាក់ពាក្យស្នើសុំទិដ្ឋាការ ការជួយស្វែងរកកន្លែងស្នាក់នៅជាដើម។

«ពិព័រណ៍ការសិក្សាទៅកាន់ប្រទេសអូស្ត្រាលី កាណាដា សិង្ហបុរី នូវែលហ្សេឡង់ សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងចក្រភពអង់គ្លេស» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នាសណ្ឋាគារភ្នំពេញ តាមបណ្តោយមហាវិថីព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីម៉ោង ១រសៀល ដល់ម៉ោង៥ ល្ងាច៕