ម៉ាល់ឌីវ បានអំពាវនាវឱ្យឥណ្ឌា ដកទ័ពចេញពីទឹកដីរបស់ខ្លួនត្រឹមថ្ងៃទី១៥ ខែមីនា

មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ម៉ាល់ឌីវបានអំពាវនាវឱ្យឥណ្ឌាដកទ័ពចេញពីទឹកដីរបស់ខ្លួនត្រឹមថ្ងៃទី១៥ ខែមីនា ជាជំហានមួយដែលនឹងធ្វើឱ្យទំនាក់ទំនងប្រទេសជិតខាងអាស៊ីខាងត្បូងនេះ កាន់តែតានតឹងឡើង បន្ទាប់ពីប្រធានាធិបតី Mohamed Muizzu ដែលបានឈ្នះការបោះឆ្នោតកាលពីឆ្នាំមុន តាមរយៈការសន្យាថានឹងបញ្ចប់គោលនយោបាយ “ឥណ្ឌាដំបូង” របស់ម៉ាល់ឌីវ នៅក្នុងតំបន់មួយនេះដែលក្រុងញូវដេលី និងក្រុងប៉េកាំងកំពុងប្រកួតប្រជែងដណ្តើមឥទ្ធិពលក្នុងតំបន់ម៉ាល់ឌីវ។

# ប្រភព Reuters News
# សម្រួលដោយ លឹម ហួយ