ក្រសួងវប្បធម៍ និងវិចិត្រសិល្បះ បេីកពិព័ររូបភាព ក្រោមប្រធានបទ “ក្រឡេកមេីលអង្គរ ៣ទស្សន៍វត្សរ៍កន្លង” ដេីម្បីបង្ហាញពីស្ថាបត្យកម្មដ៏គួរឱ្យស្ញប់ស្ញែងនៃរមណីយដ្ឋានអង្គរ កាលពី៣០ឆ្នាំមុន ដែលជាស្នាដៃថតរូបដ៏ល្អវិចិត្ររបស់លោក BAKU SAITO

ក្រសួងវប្បធម៍ និងវិចិត្រសិល្បះ បេីកពិព័ររូបភាព ក្រោមប្រធានបទ “ក្រឡេកមេីលអង្គរ ៣ទស្សន៍វត្សរ៍កន្លង” ដេីម្បីបង្ហាញពីស្ថាបត្យកម្មដ៏គួរឱ្យស្ញប់ស្ញែងនៃរមណីយដ្ឋានអង្គរ កាលពី៣០ឆ្នាំមុន ដែលជាស្នាដៃថតរូបដ៏ល្អវិចិត្ររបស់លោក BAKU SAITO

ក្រសួងវប្បធម៍ និងវិចិត្រសិល្បះ បេីកពិព័ររូបភាព ក្រោមប្រធានបទ “ក្រឡេកមេីលអង្គរ ៣ទស្សន៍វត្សរ៍កន្លង” ដេីម្បីបង្ហាញពីស្ថាបត្យកម្មដ៏គួរឱ្យស្ញប់ស្ញែងនៃរមណីយដ្ឋានអង្គរ កាលពី៣០ឆ្នាំមុន ដែលជាស្នាដៃថត រូបដ៏ល្អវិចិត្ររបស់លោក BAKU SAITO អ្នកឯកទេសផ្នែកថតរូបជនជាតិជប៉ុន ដែលបានខិតខំ ព្យាយាមអស់រយៈពេល១០ឆ្នាំ រហូតទទួលបានជោគជ័យមុនគេលើពិភពលោកក្នុងការបង្ហាញចម្លាក់ ព្រះភ័ក្ត្រចំនួន២៥៩ នៃតំបន់ប្រាសាទអង្គរតាមរយៈរូបថត ។ ពិធីបេីកពិព័រនេះ ត្រូវបានធ្វេីឡេីង ក្រោមវត្តមានឯកឧត្ដម ខឹម ចន្ថា រដ្ឋលេខាធិការ និងជាតំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នារាត្រីថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៣ នៅសារៈមន្ទីរខ្លែងខ្មែរ ទល់មុខវិមានរដ្ឋសភា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
គូបញ្ជាក់ថា ពិព័ររូបភាព ក្រោមប្រធានបទ “ក្រឡេកមេីលអង្គរ ៣ទស្សន៍វត្សរ៍កន្លង” ត្រូវបានដាក់តាំងបង្ហាញអោយសាធារណៈជនបានទស្សនា ស្វែងយល់ ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ។ពិព័រណ៍ត្រូវបានរៀបចំឡេីង ក្នុងមានគោលបំណងសំខាន់បីរួមមាន៖ (១). អបអរសាទរខួប៣១ឆ្នាំ នៃការបញ្ចូលតំបន់អង្គរទៅក្នុងបញ្ជីបេតិក ភណ្ឌពិភពលោក (២). រំលឹកស្នាដៃរបស់អ្នកជំនាញថតរូបជប៉ុនឈ្មោះ Baku Saito ដែលបានផ្តិតយករូបភាព សំខាន់ៗ នៃរមណីយដ្ឋានអង្គរកាលពីជាង៣០ឆ្នាំមុន និង (៣). បើកឱកាសឱ្យយុវជនបានទស្សនាសិក្សាស្វែង យល់ពីឯកសាររូបថតដ៏សំខាន់ពាក់ព័ន្ធនឹងអង្គរកាលពី ៣ទសវត្សរ៍កន្លង។ ដូច្នេះគ្រប់ផ្ទាំងរូបថតដែលដាក់តាំង បង្ហាញពេលនេះ សុទ្ធសឹងជាឯកសារដ៏មានតម្លៃ និងជាស្នាដៃដ៏វិចិត្រក្នុងវិស័យសិល្បៈថតរូប ផ្តិតយកទិដ្ឋភាព សំខាន់ៗនៃប្រាសាទក្នុងតំបន់អង្គរ សម្រាប់ការសិក្សាស្វែងយល់ទូទៅ ជាពិសេសអំពីស្ថានភាពប្រាសាទបុរាណ ក្រោយសង្គ្រាមធៀបនឹងលទ្ធផលសព្វថ្ងៃ ក្រោមការខិតខំប្រឹងប្រែងថែទាំ ជួសជុល អភិរក្សរបស់អ្នកជំនាញខ្មែរ និង បរទេស។ តាមរយៈពិព័រណ៍រូបថតឯកសារនេះ ខ្ជំនាញផ្នែកថតរូប ក៏ដូចជាយុវជនជំនាន់ក្រោយ ដែលមានទេពកោសល្យផ្នែកសិល្បៈថតរូប សូមចាប់ផ្ដើមផ្តោតប្រធានបទថតរូបពាក់ព័ន្ធនឹងប្រាសាទបុរាណ និងរមណីយដ្ឋានបុរាណនានា ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅកាន់ពិភពលោក ជាចំណែកនៃការ ទាក់ទាញទេសចរចូលមកកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត៕

រូបភាព សេង ចាន់
អត្តបទ ឃួន សុភ័ក្ត្រឧត្តមវណ្ណៈ