ឯកឧត្តម យក់ ប៊ុនណា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាល និងបើកវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់គ្រង នៃក្រសួង ស្ថាប័ន ឆ្នាំ២០២៣ នៅសហសាលសាលាភូមិន្ទរដ្ឋបាល

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាល និងបើកវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់គ្រង នៃក្រសួង ស្ថាប័ន ឆ្នាំ២០២៣ នៅសហសាលសាលាភូមិន្ទរដ្ឋបាល។
តាមរយៈរបាយការណ៍របស់ ឯកឧត្តម ស៊ុង វិនទិ នាយក រងសាលាភូមិន្ទរដ្ឋបាល និងជាប្រធានគ្រប់គ្រងវគ្គ បានជម្រាបជូនថា សាលាបានទទួល លិខិតចាត់បញ្ជូនថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់គ្រងរដ្ឋបាល ពីក្រសួង ស្ថាប័ន ចំនួន២៨ ដែលមានសិក្ខាកាមសរុបចំនួន ១៤៥នាក់ (ស្រីចំនួន៣៣នាក់) ដើម្បីទទួលការបណ្តុះ បណ្តាលនេះ។ ការបើកវគ្គបណ្តុះបណ្តាលសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់គ្រង បែងចែកជាពីរថ្នាក់គឺថ្នាក់សម្រាប់មុខតំណែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ឬថ្នាក់ប្រហាក់ប្រហែល  និងថ្នាក់សម្រាប់មុខតំណែង អគ្គនាយករងដល់ប្រធាននាយកដ្ឋាន ឬថ្នាក់ប្រហាក់ប្រហែល និងបែងចែកជាពីរវេន គឺព្រឹក និងរសៀល។ ឯកឧត្តម បានមាន ប្រសាសន៍ជម្រាបជូនបន្តថា ការចាត់ថ្នាក់ដឹកនាំ និងមន្ត្រីចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកខ្ពស់របស់ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីក្រោមឱវាទ ដែលជាសេនាធិការដ៏សំខាន់ និងត្រូវបំពេញការងារផ្ទាល់ជាប់ជាមួយថ្នាក់ដឹកនាំ និងប្រធានស្ថាប័ន ហើយនេះក៏ជាការផ្តល់នូវភាពជឿជាក់ ដល់សាលាភូមិន្ទរដ្ឋបាលក្នុងការរៀបចំ និងគ្រប់គ្រងវគ្គបណ្តុះបណ្តាល ដើម្បីគាំទ្រការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈផងដែរ។
ឯកឧត្តម យក់ ប៊ុនណា ក្នុងនាម ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានមានប្រសាន៍ថា ជាការពិតណាស់  វគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់គ្រង នៃក្រសួង ស្ថាប័ន ត្រូវបានរៀបចំឡើងគាំទ្រដល់ការបំពេញតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលទើបចូលកាន់មុខ តំណែងនៅតាមក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះវគ្គបណ្តុះបណ្តាលនេះ នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងការងារល្អរវាងក្រសួង ស្ថាប័ន តាមរយៈ ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់គ្រង ដែលអញ្ជើញមកចូលរួមក្នុងវគ្គនេះ។  ដើម្បីធានាបានថារាល់ការបំពេញបេសសកម្មដែល ប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ប្រកបដោយ តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ស័ក្កិសិទ្ធភាព បរិយាបន្ន និងអាចព្យាករណ៍បាន ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន ត្រូវការថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់ គ្រង ដែលប្រកាន់ឥរិយាបថការងារល្អសមស្រប និងការបំពេញការងារប្រកបដោយវិន័យ គុណភាព គុណធម៌ និងសមត្ថភាពវិជ្ជាជីវៈខ្ពស់។ ក្នុងន័យនេះ ការបណ្តុះ    បណ្តាលថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់គ្រងក្រសួង ស្ថាប័ន នៅសាលាភូមិន្ទរដ្ឋបាល គឺជាចំណែកដ៏មានសារៈសំខាន់ក្នុងការគាំទ្រដល់ប្រសិទ្ធភាពការងារ។ ឯកឧត្តម យក់ ប៊ុនណា បានមានប្រសាសន៍បញ្ជាក់ថា ក្នុងក្របខណ្ឌនៃការអនុវត្តមុខងារ ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់គ្រងមានបន្ទុកការងារច្រើន ដែលទាម ទារនូវភាពទន់ភ្លន់ បត់បែន និងការអត់ធ្មត់កម្រិតខ្ពស់។ សមត្ថភាពទាំងផ្នែកជំនាញវិជ្ជាជីវៈ និងទាំងផ្នែកជំនាញទន់ គឺជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ការអនុវត្តមុខងារនិងភារកិច្ចរបស់ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់គ្រង។ ជាថ្មីម្តងទៀត ក្នុងនាម ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ខ្ញុំសូមកោតសរសើរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសិក្ខាកាម ដែលបានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល ទោះបីជា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ទាំងអស់ កំពុងតែមមាញឹកការងារខ្លាំង ក្នុងការគាំទ្រ និងអនុវត្តការ ងាររបស់ថ្នាក់ដឹកនាំ។ នៅក្នុងឱកាសនេះ ឯកឧត្តម យក់ ប៊ុនណា ជឿជាក់ថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសិក្ខាកាម នឹងចូលរួមទទួលការបណ្តុះបណ្តាលនេះ អនុលោមតាមគោលការណ៍ដែលបានកំណត់ ដើម្បីទទួលបានគុណភាព ជាប្រយោជន៍ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ក្រសួង ស្ថាប័ន។